ក្រុមហ៊ុន Microsoft បញ្ជាក់អំពីបញ្ហានៃការដំណើរការហ្គេមនៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 22H2

0

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការជួសជុលទៅលើបញ្ហានៃការដំណើរការយឺត ឬគាំងទៅលើហ្គេមជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 22H2 ។ តាមការបញ្ជាក់របស់ Redmond អោយដឹងថា បញ្ហានៃដំណើរការនៅលើ Apps និងហ្គេមជាច្រើនគឺប៉ះពាល់ទៅលើ GPU ផងដែរ។

ក្រុមហ៊ុននេះនិយាយនៅក្នុង Windows Health dashboard ថា “សម្រាប់ហ្គេម និង Apps មួយចំនួនអាចនឹងមានការដំណើការយឺតជាងមុន ឬគាំងនៅលើប្រព័ន្ធប្រតិបត្តិការ Windows 11, version 22H2។ វាក៏មានការប៉ះពាល់ទៅលើ GPU សម្រាប់ហ្គេម និង Apps មួយចំនួនផងដែរ។”

ក្រុមហ៊ុន Microsoft និយាយថា “ប្រសិនបើអ្នកមិនច្បាស់អំពីវិធីនៅក្នុងការអាប់ដេតទៅលើ Apps និងហ្គេមជាច្រើនដែលអ្នកបានតម្លើងនោះទេ អ្នកអាចប្រឹក្សាយោបល់ជាមួយនឹងអ្នកអភិវឌ្ឍកម្មវិធីទៅលើ Apps និងហ្គេមទាំងនោះ ប៉ុន្តែភាគច្រើនវានឹងធ្វើការអាប់ដេតដោយផ្ទាល់ចេញពី Store ដែលអ្នកបានទិញ។”

LEAVE A REPLY

Please enter your comment!
Please enter your name here