សម្រាប់កម្មវិធី DuckDuckGo ដែលមានភ្ជាប់ជាមួយនឹងមុខងារ ‘App Tracking Protection’ របស់ Android ពេលនេះគឺមានប្រភេទជា Open Data ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Android ទាំងអស់ធ្វើការបិទទៅលើ third-party trackers ទៅលើកម្មវិធី App ដែលបានតម្លើងរួចទាំងអស់របស់ពួកគេ។
គួរបញ្ជាក់ផងដែរថា DuckDuckGo សម្រាប់ Android app គឺជាប្រភេទ privacy-focused web browser, search engine និង data protection utility ដែលមានអ្នកដោនឡូតច្រើនជាង 10 លានដងចេញពី Google Play ។ កម្មវិធីនេះមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា search term anonymity, hidden tracker blocking, email tracker protection, auto-HTTPS និង one-tap browsing history clearing ។
សម្រាប់មុខងារ ‘App Tracking Protection’ មានគោលដៅក្នុងការបង្កើនទៅលើ Privacy នៅលើប្រព័ន្ធទាំងមូលតាមរយៈការបិទទៅលើ third-party tracking scripts នៅក្នុង Android apps ដែលបានតម្លើងនៅលើស្មាតហ្វូននេះ។ ដើម្បីដំណើរការនូវមុខងារនេះ អ្នកប្រើប្រាស់អាចបើកនូវកម្មវិធី DuckDuckGo app នៅលើ Android តាមរយៈការចូលទៅក្នុង Settings → More from DuckDuckGo និងចុចបើកនូវ App Tracking Protection ៕