មេរោគ RapperBot malware មានគោលដៅនៅលើ Game Servers ជាច្រើនតាមរយៈការវាយប្រហារ DDoS

0

ក្រុមហេគឃ័របានប្រើប្រាស់នូវមេរោគ botnet ‘RapperBot’ តាមរយៈយុទ្ធនាការថ្មីមួយរបស់ខ្លួនដែលមានការប៉ះពាល់ទៅលើឧបករណ៍ IoT ជាច្រើនតាមរយៈការវាយប្រហារ DDoS (Distributed Denial of Service) នៅលើGame Servers ។ មេរោគ malware នេះត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Fortinet កាលពីខែសីហាឆ្នាំមុននេះ នៅពេលដែលវាប្រើប្រាស់នូវ SSH brute-forcing ដើម្បីចែកចាយនៅលើ Linux servers ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា មេរោគ RapperBot មានប្រតិបត្តិការរបស់ខ្លួនចាប់តាំងពីខែឧសភា ឆ្នាំ 2021 ប៉ុន្តែគោលដៅពិតប្រាកដរបស់វានៅមិនទាន់ដឹងនៅឡើយទេ។ យុទ្ធនាការចែកចាយមេរោគនេះគឺស្រដៀងគ្នាទៅនឹងការចែកចាយមេរោគ Mirai malware ផងដែរ។

ក្រុមហ៊ុន Fortinet ជឿជាក់ថា គ្រប់យុទ្ធនាការរបស់ RapperBot គឺចេញពីប្រតិបត្តិករតែមួយ។ នៅក្នុង C2 communication protocol នេះគឺមិនមានការផ្លាស់ប្តូរនោះទេ។ ដើម្បីការពារទៅលើឧបករណ៍ IoT ជាច្រើនចេញពីមេរោគ botnet នេះ សូមធ្វើការអាប់ដេតទៅលើ firmware ការប្រើប្រាស់នូវ firewall និងលេខសម្ងាត់ដែលរឹងមាំក្នុងការប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here