កាលពីថ្ងៃសុក្រ រដ្ឋាភិបាលឥណ្ឌាបានចេញសេចក្តីព្រាងច្បាប់ការពារទិន្នន័យ ដែលបានរង់ចាំអស់រយៈពេលដ៏យូរ ហើយលើកនេះក៏ជាលើកទី៤ ដែរ តាំងពីមានការពន្យាពេលសេចក្តីព្រាងលើកទី១ កាលពី ខែកក្កដា ឆ្នាំ២០១៨ មក។
សេចក្តីព្រាងច្បាប់ការពារទិន្នន័យឯកជនឌីជីថល (The Bill) ឆ្នាំ២០២២ ត្រូវបានគេបង្កើតឡើងក្នុងបំណងការពារសុវត្ថិភាពទិន្នន័យឯកជន នៅពេលដែលគេឃើញពីការយល់ព្រមរបស់អ្នកប្រើប្រាស់ទៅលើសេចក្តីព្រាងអំពី “ភាសាច្បាស់ និងសាមញ្ញ” ដែលពណ៌នាអំពីប្រភេទព័ត៌មានដែលនឹងត្រូវប្រមូល និងគោលបំណងនោះ។ សេចក្តីព្រាងច្បាប់ត្រូវបានបើកចំហសម្រាប់ការពិភាក្សាជាសាធារណៈរហូតដល់ខែឆ្នូ ឆ្នាំ២០២២។
ឥណ្ឌាមានអ្នកប្រើប្រាស់អុីនធឺណិតជាង ៧៦០លាននាក់ ចាំបាច់ណាស់ថាទិន្នន័យត្រូវបានបង្កើត និងប្រើដោយផ្លេតហ្វមអនឡាន ហើយក៏ក្លាយជាច្បាប់ឯកជនភាព ដើម្បីទប់ស្កាត់ការរំលោភបំពាន និងបង្កើនការទទួលខុសត្រូវ និងភាពជឿជាក់។ សេចក្តីព្រាងច្បាប់ The Bill នឹងបង្កើតក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយ ដែលគ្រប់គ្រងការការពារទិន្នន័យឌីជីថលផ្ទាល់ខ្លួន នៅឥណ្ឌា បើយោងតាមសំដីរបស់រដ្ឋាភិបាលឥណ្ឌា។ The Bill ផ្តល់ការប្រើប្រាស់ទិន្នន័យឌីជីថលផ្ទាល់ខ្លួន នៅក្នុងលក្ខណៈដែលទទួលស្គាល់សិទ្ធិនៃឯកជនភាព ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន, សិទ្ធិសង្គម និងតម្រូវការប្រើប្រាស់ទិន្នន័យឯកជន របស់ពួកគេ ក្នុងលក្ខខណ្ឌច្បាប់។
អ្នកប្រើប្រាស់សេវាអុីនធឺណិត អាចស្នើសុំក្រុមហ៊ុន ដើម្បីចែកប្រភេទ (categories) ទិន្នន័យឯកជន ដែលបានចែកចាយទៅភាគីទី៣ ដោយមិនបានបញ្ជាក់ពីសំណើសុំលុប ឬកែទិន្នន័យរបស់ពួកគេទេ ទោះជាក្នុងករណីព័ត៌មានទាំងនោះត្រូវបានចាត់ទុកថាៈ មិនត្រឹមត្រូវ ឬខុស ក៏ដោយ។ ជាងនេះទៀត សេចក្តីព្រាងច្បាប់កម្រិតពីតម្រូវការទិន្នន័យ ក៏ដូចជា បន្ថែមនូវការការពារ ក្រុមហ៊ុនត្រូវតែទទួលយកដើម្បីការពារការប្រមូលទិន្នន័យ ឬប្រើប្រាស់ទិន្នន័យឯកជនដែលគ្មានការអនុញ្ញាត។
មូលនិធិសេរីភាពអុីនធឺណិត (IFF) បានថ្លែងថាៈ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់នូវអភ័យឯកសិទ្ធិដល់រដ្ឋាភិបាល ហើយអាចបណ្តាលឱ្យមានការរំលោភលើឯកជនភាពរបស់ពលរដ្ឋ។ នេះដោយសារតែ ស្តង់ដារទាំងនេះមានភាពមិនច្បាស់លាស់ និងទូលំទូលាយពេក ដូច្នេះអាចមានការបកស្រាយ និងប្រើប្រាស់ខុស។ គួររំលឹកផងដែរថាៈ ច្បាប់ការពារទិន្នន័យបានដំណើរការតាំងពីឆ្នាំ២០១៧ នៅពេលដែលតុលាការកំពូលបានអះអាងជាឯកច្ឆ័ន្ទឡើងវិញអំពីសិទ្ធិឯកជនភាព ជាសិទ្ធិមូលដ្ឋាន របស់រដ្ឋធម្មនុញ្ញឥណ្ឌា ហើយក៏មានសាលក្រមត្រូវបានអនុម័ត បន្ទាប់ពីមានញត្តិចេញពីតុលាការជាន់ខ្ពស់លោក K.S. Puttaswamy កាលពីឆ្នាំ២០១២៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា