មេតាលុបគណនីហ្វេសប៊ុក និងអុីស្តាក្រាម ក្លែងក្លាយ គាំទ្រយោធាអាមេរិក

0

កាលពីថ្ងៃអង្គារ ក្រុមហ៊ុន ផ្លេតហ្វម Meta បានថ្លែងថាៈ ខ្លួននឹងរំលាយគណនី និងគេហទំព័រឆ្លងកាត់ហ្វេសប៊ុក និងអុីស្តាក្រាម ដែលពាក់ព័ន្ធនឹងផ្នែកយោធាអាមេរិក ដែលបានបង្ហោះពាក្យចចាមអារាម នៅមជ្ឈឹមបូពា៌ និងអាស៊ីកណ្តាល។ បណ្តាញ network ដែលបង្កើតនៅអាមេរិក ហើយលើកឡើងពីប្រទេសអាហ្គានីស្ថាន, Algeria, Iran, Iraq, Kazakhstan, Kyrgyzstan, Russia, Somalia, Syria, Tajikistan, Uzbekistan និង Yemen។

បណ្តាញសង្គមយក្សមួយនេះបានថ្លែងថា អ្នកបំផុសបំផុល នៅពីក្រោយសកម្មភាពនេះក្លែងបន្លំគោលដៅសហគមន៍ពួកគេ ដោយផ្សព្វផ្សាយរឿង (content) នៅ Arabic, Farsi និងរ៉ុស្ស៊ី ក្នុងបំណងបង្កើនទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិក និងប្រជាជន Iran, ចិន និងរ៉ុស្ស៊ី។ ពាក្យចចាមអារាមនោះមានៈ ការឈ្លានពានអ៊ុយក្រែន របស់រ៉ុស្ស៊ី, ការកៀបសង្កត់របស់ចិនទៅលើប្រជាជន Uyghur, ឥទ្ធិពលរបស់ Iran នៅអាស៊ីកណ្តាល និងការគាំទ្រតាលីបង់ នៅអាហ្គានីស្ថាន របស់រ៉ុស្ស៊ីនិងចិន នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Meta។

រឿងរាវ (content) ទាក់ទងនឹងជម្ងឺកូវីដ១៩ ក៏មានផុសដែរ តែមួយចំនួននៃការផុសត្រូវបានលុបចោល ដោយសារការបំពានគោលការណ៍ព័ត៌មានមិនពិត បើយោងតាមការបញ្ជាក់ពី ក្រុមហ៊ុន។ គណនីក្លែងក្លាយ ដែលប្រើរូបថត profile ដែលបង្កើតដោយបច្ចេកទេសម៉ាស៊ីនដូចជា generative adversarial networks (GANs) និងផុសនៅម៉ោងអាស៊ី (Eastern Standard Time (EST)) និងមិននៅក្នុងម៉ោងធ្វើការ។ មានគណនីចំនួន ៣៩, គេហទំព័រចំនួន ១៦, ក្រុម (group) ចំនួន២ និងគណនីអុីស្តាក្រាមចំនួន ២៦ ត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ ប្រតិបត្តិការនេះបានពង្រីកខ្លួនទៅកាន់វេទិកាផ្សេងទៀតដូចជាៈ Twitter, YouTube, Telegram, VKontakte និង Odnoklassniki។ ទោះបីជាយ៉ាងណា ការប៉ុនប៉ងនោះមិនបានសម្រេចទេ។ Meta បានថ្លែងថាៈ ភាគច្រើននៃការផុសនោះ គ្មានការចូលរួមពីសហគមន៍ផ្លូវការនោះទេ។ ឧប្បត្តិហេតុនេះ កើតមានកាលពីដើមខែសីហា នៅពេលអ្នកស្រាវជ្រាវនៅ Graphika និង the Stanford Internet Observatory បានរកឃើញពីការប្រើសេវាបណ្តាញសង្គមចម្រុះ ដើម្បីផ្សព្វផ្សាយពីពាក្យចចាមអារាមពីការគាំទ្រលោកខាងលិច។

The Stanford Internet Observatory បានកត់សម្គាល់ថាៈ ប្រតិបត្តិការទាំងនេះជាការផ្សព្វផ្សាយកម្រិតខ្ពស់ ពីអ្នកគាំទ្រ និងសម្ព័ន្ធមិត្តអាមេរិក ខណៈដែលប្រឆាំងនឹងប្រទេសរ៉ុស្ស៊ី ចិន និង Iran៕

ប្រភពព័ត៌មាន៖ ២៣ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here