អាមេរិក ហាមប្រើឧបករណ៍ទូរគមនាគមន៍ និងកាមេរ៉ា ចិន ជុំវិញសន្តិសុខជាតិ

0

គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសជាផ្លូវការថាៈ​ ខ្លួននឹងបញ្ឈប់ការអនុញ្ញាតឧបករណ៍អេឡិចត្រូនិចមកពីក្រុមហ៊ុន Huawei, ZTE, Hytera, និង Dahua ដោយសារតែ ឧបករណ៍ទាំងនោះត្រូវបានចាត់ទុកថា មិនអាចទទួលយកបាន ទាក់ទងនឹងបញ្ហាសុវត្ថិភាពជាតិ។ ក្រុមហ៊ុនទូរគមនាគមន៍ និងវីដេអូឃ្លាំមើលចិនក៏រួមមាននៅក្នុងបញ្ជីហាមឃាត់ ចុះកាលពីខែមីនា ឆ្នាំ២០២១ ដែរ។ គណៈកម្មការ FCC បានថ្លែងកាលពីថ្ងៃសុក្រថាៈ FCC កំពុងតែការពារសុវត្ថិភាពជាតិ ដោយធានាថា ឧបករណ៍មិនគួរឱ្យទុកចិត្ត មិនត្រូវបានអនុញ្ញាតឱ្យប្រើក្នុងព្រំដែនរបស់ខ្លួនឡើយ។

ច្បាប់ថ្មីមានសារៈសំខាន់ណាស់ចំពោះសកម្មភាពរបស់យើង ក្នុងការការពារប្រជាជនអាមេរិកពីការគំរាមកំហែង ពាក់ព័ន្ធនឹងទូរគមនាគមន៍។ អនុលោមតាមបម្រាមនេះ ក្រុមហ៊ុន Hytera, Hikvision និង Dahua ត្រូវតែដាក់ដំណើរការឯកសារសុវត្ថិភាព ដែលក្រុមហ៊ុនកំពុងប្រើប្រាស់នៅលើឧបករណ៍ ជូនរដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ការវិវឌ្ឍនេះនឹងធ្វើឡើងក្នុងរយៈពេល២ខែ បន្ទាប់ពីច្បាប់រាប់បញ្ចូលទាំងសហគ្រាស Pacific Network Corp និងក្រុមហ៊ុនចិន China Unicom (Americas) ដើម្បីពង្រីកវិសាលភាពបន្ថែមបញ្ចូលទៅក្នុងបញ្ជី និងកាត់បន្ថយក្រុមហ៊ុនទូរគមនាគមន៍ចិននៅក្នុងបណ្តាញអាមេរិក។

មិនត្រឹមតែ សហរដ្ឋអាមេរិកទេ។ ចក្រភពអង់គ្លេស ក៏បានហាមប្រាម ការតំឡើងប្រព័ន្ធឃ្លាំមើលពីប្រទេសចិន នៅលើគេហទំព័ររដ្ឋាភិបាលដែរ។ រដ្ឋាភិបាលបានថ្លែងថាៈ ក្រសួងបានផ្តល់យោបល់ មិនឱ្យភ្ជាប់ឧបករណ៍ទាំងនេះជាមួយនឹងបណ្តាញស្នូលរបស់ក្រសួងទេ និងគួរតែពិចារណាលុប និងជំនួសដោយឧបករណ៍ថ្មី នៅលើគេហទំព័រសំខាន់ៗ ជាជាងរង់ចាំការ upgrade៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ វិច្ឆិកា ២០២២

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here