ក្រុមហ៊ុន Google ជម្រុញអោយអាប់ដេតទៅលើ Chrome ជាបន្ទាន់ដើម្បីជួសជុលទៅលើចន្លោះប្រហោង 0-Day ទី 8 សម្រាប់ឆ្នាំ 2022

0

ក្រុមហ៊ុនបច្ចេកវិទ្យា Google ទើបតែចេញផ្សាយអំពីការអាប់ដេតជាបន្ទាន់ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ desktop version របស់​ Chrome web browser ដើម្បីដោះស្រាយទៅលើចន្លោះប្រហោង 0-Day ទី 8 ដែលធ្វើការវាយប្រហារជាច្រើននៅក្នុងឆ្នាំនេះ។ ចន្លោះប្រហោងដ៏គ្រោះថ្នាក់នេះគឺមានលេខកូដ CVE-2022-4135 ។ ក្រុមអ្នកវិភាគគំរាមកំហែងរបស់ក្រុមហ៊ុន Google រកឃើញនូវចន្លោះប្រហោងនេះនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2022 នេះ។

នៅក្នុងការជូនដំណឹងនេះ ក្រុមហ៊ុន​Google ប្រាប់ទៅកាន់អ្នកប្រើប្រាស់ទាំងអស់អោយធ្វើការអាប់ដេតសុវត្ថិភាពនៅលើ Chrome ដើម្បីគេចផុតពីការវាយប្រហារ។ នៅក្នុងចន្លោះប្រហោងនេះ អ្នកវាយប្រហារអាចធ្វើការ overwrite ទៅលើ memory បាន និងដំណើរការនូវកូដអាក្រក់ថែមទៀត។ អ្នកប្រើប្រាស់ Chrome ត្រូវណែនាំអោយធ្វើការ upgrade ទៅកាន់ version 107.0.5304.121/122​សម្រាប់ Windows និង 107.0.5304.122 សម្រាប់ Mac / Linux ។

ដើម្បីធ្វើការអាប់ដេតនៅក្នុង Chrome នេះ សូមចូលទៅកាន់ Settings → About Chrome → រង់ចាំការដោនឡូតទៅកាន់ version ចុងក្រោយបំផុត → Restart ទៅលើកម្មវិធីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here