ចិន កំពុងតែដោះស្រាយបញ្ហាយុវវ័យញៀនហ្គេម នៅក្នុងប្រទេស

0

យោងតាមរបាយការណ៍បានឱ្យដឹងថាៈ ក្មេងៗនៅចិនត្រូវបានកាត់បន្ថយមិនឱ្យលេងវីដេអូហ្គេមទេ។ សារព័ត៌មានដដែលបានថ្លែងថា ការទាមទារនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការឧស្សាហកម្មហ្គេមចិន។ ការស្នើសុំនេះ វាបានបង្កើតក្តីសង្ឃឹមដល់មន្រ្តី ដែលធ្លាប់បង្រ្កាបថាជា “អាភៀនខាងវិញ្ញាណ” អាចក្លាយជាការបន្ធូរការរឹតបន្តឹងហ្គេមនៅក្នុងប្រទេស។ តាំងពីខែសីហា ឆ្នាំ២០២១ ក្មេងៗត្រូវបានហាមឃាត់ការលេងហ្គេមលើសពី ៣ម៉ោង ក្នុង១សប្តាហ៍។

លទ្ធផលគួរឱ្យកត់សម្គាល់៖ វិស័យហ្គេមត្រូវបានហាមឃាត់ លើការអនុម័តជាផ្លូវការ។ វាបានក្លាយជាផ្នែកមួយដ៏ធំត្រូវបានផ្អាក ដោយរដ្ឋាភិបាលចិន នៅលើផ្នែកបច្ចេកវិទ្យារបស់ប្រទេស ដែលរួមមាន Tencent ដែលជាក្រុមហ៊ុនវីដេអូហ្គេមដ៏ធំបំផុតនៅលើពិភពលោក។ របាយការណ៍ចេញដោយ CNG បានសន្និដ្ឋានថា បច្ចុប្បន្ន ក្មេងលេងហ្គេមចំនួន ៧៥% កំពុងតែលេងតិចជាង ៣ម៉ោង ក្នុង១សប្តាហ៍។

រដ្ឋាភិបាលចិនបានស្តីបន្ទោសពីការកើនឡើងនៃការញៀនហ្គេម ក្នុងចំណោមយុវវ័យថាៈ កើនឡើងជម្ងឺ, ខ្សោយការផ្ចង់អារម្មណ៍, មានបញ្ហាសុខភាពផ្លូវចិត្ត និងគេងមិនបានគ្រប់គ្រាន់។

អ្នកជំនាញទីផ្សារហ្គេមនៅអាស៊ីបានថ្លែងថាៈ ប្រាក់ចំណូលពីការលេងហ្គេមនឹងមានអត្រាធ្លាក់ចុះនៅក្នុងប្រទេសចិន។ ប៉ុន្តែ ស្ថាបនិក Lisa បានលើកឡើងថាៈ អនាគតមើលទៅអាចនឹងប្រសើរឡើង ជាមួយនឹងសន្ទុះនៃសេដ្ឋកិច្ចទីផ្សារកីឡាអេឡិចត្រូនិច, ហ្គេមកុំព្យូទ័រ និងចំណាប់់អារម្មណ៍ក្នុងចំណោមអ្នកលេងហ្គេម ៧០០លាននាក់របស់ប្រទេសចិន។ គាត់បានបន្ថែមថាៈ ជាមួយនឹង ការចាប់ផ្តើមនៃការអនុម័ត និងកែសម្រួលបទបញ្ញតិ្តរបស់យុវជន នៅកម្រិតមូលដ្ឋាន យើងមើលឃើញពីការវិវឌ្ឍនៃទស្សនវិស័យវិជ្ជមាន៕

ប្រភពព័ត៌មាន៖ ២៤ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here