ទិន្នន័យអ្នកប្រើប្រាស់ Twitter ច្រើនជាង 5.4 លាននាក់ដែលមានផ្ទុកនូវព័តមានជាច្រើនពេលនេះត្រូវបានចែករំលែកនៅលើវេទិកាហេគឃ័រឥតគិតថ្លៃមួយ។ វាក៏មានការវាយប្រហារមួយទៀតទៅលើទិន្នន័យរាប់លានរបស់ក្រុមហ៊ុន Twitter ដោយសារតែចន្លោះប្រហោង Bug មួយដែលមានការបែកធ្លាយទៅលើព័ត៌មានដូចជាលេខទូរស័ព្ទ និងអ៊ីម៉ែលជាដើម។
កាលពីខែកក្កដានេះ ក្រុមហេគឃ័រចាប់ផ្តើមលួចយកនូវព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់ច្រើនជាង 5.4 លាននាក់នៅលើវេទិកា Twitter នៅលើវេទិកាហេគមួយដែលមានតម្លៃជាង $30,000 ។ នៅក្នុងទិន្នន័យដែលបែកធ្លាយនេះមានដូចជា Twitter IDs, names, login names, locations និង verified status រួមជាមួយនឹងលេខទូរស័ព្ទ និងអ៊ីម៉ែល។
ទិន្នន័យនេះត្រូវបានប្រមូលនៅក្នុងខែធ្នូ ឆ្នាំ 2021 នេះដែលប្រើប្រាស់នូវ Twitter API vulnerability ដែលបង្ហាញនៅក្នុងកម្មវិធី HackerOne bug bounty program ដែលអនុញ្ញាតអោយគេអាចដាក់លេខទូរស័ព្ទ និងអ៊ីម៉ែលដើម្បីទទួលបាននូវ API សម្រាប់ចូលទៅកាន់ Twitter ID ផងដែរ៕