មេរោគចាប់ជំរិត Trigona ransomware កំពុងតែចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងនៅជុំវិញពិភពលោក

0

ថ្មីៗនេះ ក្រុមការងារ MalwareHunterTeam បានរកឃើញនូវមេរោគ ransomware ‘Trigona’ ដែលកំពុងតែធ្វើការវាយប្រហារដែលមានការទាមទារប្រាក់លោះជា Monero ។ មេរោគ Trigona នេះគឺមានសកម្មភាពចាប់ពីដើមឆ្នាំនេះ។

បច្ចុប្បន្ននេះ ជនរងគ្រោះជាច្រើនដោយសារតែមេរោគនេះមានដូចជាក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសអាល្លឺម៉ង់ជាដើម។ នៅពេលដែលមេរោគនេះឆ្លងចូលទៅក្នុងឧបករណ៍របស់ជនរងគ្រោះនោះ Trigona វាធ្វើការអ៊ីនគ្រីបទៅលើ files ទាំងអស់នៅក្នុងម៉ាស៊ីនដែលមានប្រើប្រាស់នូវ ._locked extension ។

បន្ទាប់មក វាក៏បង្ហាញនូវសារមួយដែលមានឈ្មោះហៅថា​ how_to_decrypt.hta ដែលមានការបង្ហាញព័ត៌មានអំពីការវាយប្រហារ និង link មួយសម្រាប់ភ្ជាប់ទៅកាន់ទំនាក់ទំនងជាមួយនឹងអ្នកវាយប្រហារដើម្បីបង់នូវប្រាក់លោះ។ នៅពេលដែលជនរងគ្រោះបង់ប្រាក់លោះនោះ ជនរងគ្រោះនឹងទទួលបានូវ link មួយទៅកាន់ decryptor និង keys.dat file សម្រាប់ធ្វើការឌីគ្រីបទៅលើ files / folders នៅលើម៉ាស៊ីននោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here