ប៉ូលិសជាតិរបស់ប្រទេសអេស្ប៉ាញបានចាប់ខ្លួនសមាជិកក្រុមឧក្រិដ្ឋជនអ៊ីនធឺណិត ‘Black Panthers’ ចំនួន 55 នាក់ដែលម្នាក់គឺជាមេដឹកនាំរបស់ស្ថាប័ននេះដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាសេឡូណា។ ក្រុមហេគឃ័រនេះមានសកម្មភាពសំខាន់ៗចំនួន ៤ ដើម្បីវាយប្រហារនោះគឺ social engineering, vishing (voice phishing), phishing និង carding ។
នៅក្នុងការប្រកាសរបស់ប៉ូលិសនេះ “ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតនេះគឺមានរចនាសម្ព័ន្ធជាបណ្តាញដែលមានគោលដៅក្នុងការលួចយកនូវព័ត៌មានរបស់ជនរងគ្រោះ ហើយក្រុមនេះពិតជាមានភាពជំនាញមែនទែន។” គោលដៅរបស់ក្រុមហេគឃ័រនេះគឺបង្កើតការវាយប្រហារ SIM swapping attacks, ។ អ្នកវាយប្រហារអាចចូលទៅកាន់ Text messages របស់ជនរងគ្រោះ និងប្រើប្រាស់វាដើម្បីឆ្លងកាត់នូវការការពារ 2FA ទៅកាន់គណនីធនាគារបានថែមទៀត។
នៅក្នុងការវាយប្រហារ SIM swapping នេះ ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតនេះប្រើប្រាស់នូវការបញ្ចូលគ្នានៃវិធីសាស្រ្ត phishing, vishing និង call forwarding ដើម្បីក្លែងបន្លំអត្តសញ្ញាណជាអ្នកផ្តល់សេវាកម្មផ្នែកទូរស័ព្ទ។ នៅក្នុងករណីខ្លះ ក្រុមឧក្រិដ្ឋជនទាំងនេះក៏ក្លែងធ្វើជាអ្នកបច្ចេកទេសសេវាកម្មដែលមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នទូរគមនាគមន៍ជាច្រើនដើម្បីលួចយកនូវព័ត៌មានសម្ងាត់គណនីរបស់បុគ្គលិកថែមទៀត។
នៅក្នុងការព្យាករណ៍របស់ក្រុមអ្នកស៊ើបអង្កេតអោយដឹងថា ក្រុម ‘Black Panthers’ នេះបានបោកបញ្ឆោតអ្នកប្រើប្រាស់ជាង 100 នាក់មុនពេលដែលក្រុមនេះត្រូវចាប់ខ្លួន និងលួចទឹកប្រាក់ជាង 250,000 euros ($260,000)នៅក្នុងប្រតិបត្តិការនេះ។ ការស៊ើបអង្កេតរបស់ប៉ូលិសនេះគឺមានការទម្លាយថា ក្រុម ‘Black Panther’ នេះគឺមានសកម្មភាពសកម្មនៅលើ Dark Web ៕