ទីផ្សារ មេរោគទូរស័ព្ទធំជាងគេ Darknet គំរាមដល់អតិថិជន ទូទាំងពិភពលោក

0

អ្នកស្រាវជ្រាវសន្តិសុខសាយប័រ បានបង្ហើបប្រាប់ពីទីផ្សារងងឹត InTheBox មានបម្រើសេវាមេរោគទូរស័ព្ទចល័ត។ គេជឿថា រឿងនេះ កើតមានតាំងពីខែមករា ឆ្នាំ២០២០ មានក្រុមផ្តល់គេហទំព័រផ្ទាល់ខ្លួនចំនួនជាង ៤០០។ Resecurity បានថ្លែងថាៈ ហេគឃ័រត្រូវបានអនុញ្ញាតឱ្យបញ្ជាទិញ និងទទួលបានព័ត៌មានថ្មីៗ តាមអុីនធឺណិត សម្រាប់ការអនុវត្តបន្ថែមលើមេរោគទូរស័ព្ទ ដោយស្វ័យប្រវត្តិ។

InTheBox ប្រហែលជាទីផ្សារងងឹតធំជាងគេ ផ្តល់សេវា web injects (ជាបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើ អាចផ្លាស់ប្តូរមាតិកាគេហទំព័រ (web page content) និងបញ្ចូលកូដព្យាបាទទៅក្នុង browser address រួចស្ទាក់ចាប់គ្រប់ http requests និងឆ្លើយតបពីម៉ាស៊ីនមេ) ដែលមានគុណភាពខ្ពស់ ផ្នែកមេរោគទូរស័ព្ទ។ Web injects ត្រូវបានប្រើនៅក្នុងមេរោគហិរញ្ញវត្ថុ នៅក្នុងទម្រង់ overlay screen នៅពេលជនរងគ្រោះបើកប្រើសេវាធនាគារ, គ្រីបតូ, ការទូទាត់, ពាណិជ្ជកម្មអេឡិចត្រូនិច, អុីម៉ែល ឬកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ គេហទំព័រទាំងនេះមើលទៅដូចជាគេហទំព័រចូលធនាគារស្របច្បាប់អញ្ជឹង ថែមទាំងជម្រុញឱ្យអតិថិជនបញ្ចូលទិន្នន័យសម្ងាត់ដូចជាៈ អត្តសញ្ញាណ, ទិន្នន័យកាតបង់ប្រាក់, លេខសម្ងាត់សង្គម (SSN), card verification value (CVV) បន្ទាប់មក ហេគឃ័រប្រើព័ត៌មានទាំងនោះដើម្បីសម្របសម្រួលគណនីធនាគារជនរងគ្រោះ។

InTheBox អាចចូលប្រើកម្មវិធី Tor anonymity network និងផ្សាយពាណិជ្ជកម្មលក់ web inject templates ផ្សេងៗបានជាមួយនឹងបញ្ជីឈ្មោះ ដែលត្រួតពិនិត្យដោយអ្នកគ្រប់គ្រង បន្ទាប់មកគណនីអាចដំណើរការបាន។ The web injects ទិញប្រចាំខែ ក្នុងតម្លៃ ១០០ដុល្លារ “គ្មានដែនកំណត់” ហើយអ្នកទិញអាចបង្កើតចំនួន injects ជាច្រើន នៅពេលទិញ។ តម្លៃនៃគម្រោងគ្មានដែនកំណត់នេះអាចប្រែប្រួលចាប់ពីជាង ២ពាន់ដុល្លារ ទៅជិត ៦ពាន់ដុល្លារ អាស្រ័យលើមេរោគ trojans ដែលវាស្គាល់៕

ប្រភពព័ត៌មាន៖ ៦ ធ្នូ ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here