កាលពីពេលថ្មីៗនេះ មេរោគ Zerobot វាយប្រហារកំណត់គោលដៅលើឧបករណ៍ IoT ដើម្បីទទួលបានការប្រើប្រាស់ និងដំណើរការជាបន្តបន្ទាប់។
នៅរយៈពេលមួយដ៏ខ្លីតែប៉ុណ្ណោះ មេរោគ Zerobot ត្រូវបានពង្រឹងសមត្ថភាពជាមួយនឹងម៉ូឌុលឯកសារចម្លង បន្លំបន្ទាត់អក្សរ និងម៉ូឌុលបំពាន ដែលបង្កផលលំបាកដល់មុខងារចាប់មេរោគ ខណៈពេលដែលការឆ្លងមេរោគទៅលើឧបករណ៍ IoT មានចំនួនកាន់តែច្រើន។ អ្នកស្រាវជ្រាវបានបញ្ជាក់បន្ថែមថា ការគំរាមកំហែងគឺមានស្ថានភាពធ្ងន់ធ្ងរ ចាប់តាំងពីមានការវាយប្រហារបញ្ជាពីចម្ងាយ ដែលចូលប្រើប្រាស់ ក៏ដូចជាដំណើរការលើប្រព័ន្ធងាយរងគ្រោះ ហើយម៉ូឌុល AntiKill ការពារជនរងគ្រោះមិនឱ្យរំខានដល់មេរោគ Zerobot។
យ៉ាងណាមិញ អ្នកជំនាញបានណែនាំថា អ្នកគួរតែជួសជុលប្រព័ន្ធទាំងអស់ ដែលត្រូវការការជួសជុល និងអនុវត្តការជួសជុលភ្លាមៗនៅពេលមានកម្មវិធីជួសជុលបានផ្តល់ឱ្យ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២