CommonSpirit Health បានបញ្ជាក់ថា ក្រុមហេគឃ័របានចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជំងឺចំនួន 623,774 នាក់នៅក្នុងអំឡុងនៃការវាយប្រហារដោយមេរោគ ransomware នៅក្នុងខែតុលា។ តួរលេខនេះត្រូវបានចេញផ្សាយនៅថ្ងៃនេះនៅលើវិបផតនៃការបែកធ្លាយរបស់ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិក។
កាលពីដើមខែតុលានេះ ប្រព័ន្ធសុខាភិបាលត្រូវគេជំនឹងថាមានការវាយប្រហារសាយប័រដែលធ្វើអោយប្រព័ន្ធ IT System មានភាពជាប់គាំង។ CommonSpirit Health គឺជាប្រព័ន្ធសុខាភិបាលធំបំផុតទី ២ នៅក្នុងសហរដ្ឋអាមេរិកដែលមានមន្ទីរពេទ្យចំនួន ១៤០ និងកន្លែងពិនិត្យសុខភាពជាង ១០០០ កន្លែងនៅក្នុងរដ្ឋចំនួន ២១ ហើយការវាយប្រហារនេះបានធ្វើអោយមានការរំខានទៅលើប្រតិបត្តិការនេះ។
នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ នេះ ស្ថាប័ននេះបានចេញផ្សាយនូវលទ្ធផលចុងក្រោយបំផុតនៃការស៊ើបអង្កេតផ្ទៃក្នុងទៅលើឧប្បត្តិវហេតុនៃប្រព័ន្ធសុវត្ថិភាពដែលបង្ហាញថា ក្រុមចែកចាយមេរោគ ransomware នេះពិតជាបានចូលទៅកាន់ទិន្នន័យរបស់អ្នកជំងឺជាលើកដំបូងបំផុតផងដែរ។ នៅក្នុងការប្រកាសនេះ “ការស៊ើបអង្កេតនេះបង្ហាញថា វាពិតជាមានភាគីទី ៣ ដែលចូលទៅកាន់ files ដែលមានផ្ទុកទិន្នន័យផ្ទាល់ខ្លួនជាច្រើនរបស់អ្នកជំងឺ។” នៅក្នុងទិន្នន័យដែលបែកធ្លាយនេះមានឈ្មោះពេញ អាសយដ្ឋាន លេខទូរស័ព្ទ ថ្ងៃខែកំណើត និងលេខ ID សម្រាប់ប្រើប្រាស់ផ្ទៃក្នុងនៅក្នុងស្ថាប័ន៕