នៅថ្ងៃទី ៣ នៃព្រឹត្តិការណ៍ Pwn2Own នេះ បេក្ខភាពជាច្រើនបានប្រកួតក្នុងការហេគទៅលើស្មាតហ្វូន Samsung Galaxy S22 ហើយពួកគេពិតជាអាចហេគបាននៅក្នុងពេលត្រឹមតែ ៥៥ វិនាទីប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបានធ្វើ Pentest ហើយវាក៏មានចន្លោះប្រហោង 0-Day Bug ដែលជាផ្នែកមួយនៃការវាយប្រហារ Improper Input Validation ។
នៅក្នុងចន្លោះប្រហោង 0-Day bug នេះបានធ្វើអោយបេក្ខភាពដែលរកឃើញនេះទទួលបាននូវទឹកប្រាក់ $25,000 ដែលស្មើទៅនឹង ៥០%នៃទឹកប្រាក់សរុបនៃការប្រកួតនេះ។ នៅថ្ងៃទី ១ ក្រុម Tri Dang និង Toan Pham បានព្យាយាមក្នុងការហេគផងដែរ ប៉ុន្តែមិនបានសម្រេច។ នៅថ្ងៃទី ២ ក្រុម STAR Labs និង Chim ក៏ធ្វើការហេគទៅលើចន្លោះប្រហោង 0-Day ចំនួន ២ ដែលមានការវាយប្រហារនៅលើស្មាតហ្វូន Galaxy S22 នេះ។
នៅថ្ងៃទី ៣ នៃព្រឹត្តិការណ៍ Pwn2Own Toronto នេះវាក៏មានការប្រគល់នូវរង្វាន់ $253,500នៅក្នុង Trend Micro’s Zero Day Initiative award ទៅលើ 14 Bugs ។ បេក្ខភាពជាច្រើនបានបង្ហាញអំពីការវាយប្រហារ 0-Day នៅក្នុង routers, smart speakers, printers និង Network Attached Storage (NAS) ចេញពីក្រុមហ៊ុន Cisco, NETGEAR, Canon, Ubiquiti, Sonos, Lexmark, Synology និង Western Digital ៕