ក្រុមហ៊ុន Rackspace ព្រមានអំពីហានិភ័យនៃ Phishing បន្ទាប់ពីមានការវាយប្រហារ ransomware

0

ក្រុមហ៊ុនផ្តល់សេវាកម្មក្លោដ Rackspace បានព្រមានទៅកាន់អតិថិជនជាច្រើនរបស់ខ្លួននាពេលថ្មីៗនេះពីកើនឡើងនៃហានិភ័យជាច្រើននៃការវាយប្រហារ Phishing បន្ទាប់ពីមានការវាយប្រហារ ransomware ដេលធ្វើអោយមានការប៉ះពាល់ទៅលើ HOST Microsoft Exchange របស់ខ្លួន។ ខណៈពេលដែលក្រុមហ៊ុននេះនៅតែបន្តក្នុងការស៊ើបអង្កេតទៅលើឧប្បត្តិវហេតុនេះ និងធ្វើការនៅលើប្រព័ន្ធដែលមានការប៉ះពាល់នោះអោយត្រឡប់មកអនឡាញវិញ ក្រុមហ៊ុននេះនិយាយថា ក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតប្រហែលជាធ្វើការកេងចំនេញទៅលើឧប្បត្តិវហេតុនេះសម្រាប់គោលបំណងផ្ទាល់ខ្លួន។

ក្រុមហ៊ុន Rackspace និយាយថា “ប្រសិនបើអ្នកទទួលបាននូវសារមួយចេញពីអ្នកណាម្នាក់ដែលអ្នកមិនស្គាល់នោះ សូមកុំធ្វើការឆ្លើយតប។ សូមធ្វើការ login ចូលទៅក្នុង control panel របស់អ្នកនឹងបង្កើតនូវ ticket មួយដែលមានព័ត៌មានលម្អិតនៃសារដែលអ្នកបានទទួល។ យើងនៅមិនទាន់មានភស្តុតាងដែលបញ្ជាក់ថា អ្នកស្ថិតនៅក្នុងហានិភ័យនោះទេ។”

ទោះបីជាក្រុមហ៊ុននេះនៅមិនទាន់ទម្លាយអំពីភស្តុតាងដែលអ្នកវាយប្រហារបានលួចយកនូវទិន្នន័យចេញពីប្រព័ន្ធ systems របស់ក្រុមហ៊ុននេះនៅក្នុងការបែកធ្លាយនេះ អតិថិជនជាច្រើនបានជូនដំណឹងអោយធ្វើការមើលទៅលើរបាយការណ៍កាតឥណទាន និងគណនីធនាគាររបស់ពួកគេដើម្បីមើលទៅលើសកម្មភាពដែលគួរអោយសង្ស័យ។ អតិថិជនជាច្រើនក៏រាយការណ៍អំពីការកើនឡើងនៃ phishing emails ដែលក្លែងបន្លំថាមានប្រភពចេញពី Rackspace ចាប់តាំងពីការវាយប្រហារដោយមេរោគ ransomware ៕

LEAVE A REPLY

Please enter your comment!
Please enter your name here