ក្រុមហ៊ុន Twitter បញ្ជាក់អំពីការបែកធ្លាយទិន្នន័យនាពេលថ្មីៗនេះដែលមានចាប់តាំងពីឆ្នាំ 2021

0

ក្រុមហ៊ុនបច្ចេកវិទ្យា Twitter បញ្ជាក់នៅថ្ងៃនេះអំពីការបែកធ្លាយនូវទិន្នន័យ profiles របស់សមាជិកជាច្រើនលាននាក់ដែលរួមមានលេខទូរស័ព្ទឯកជន និងអាសយដ្ឋានអ៊ីម៉ែលដែលនេះគឺជាទិន្នន័យដែលដូចទៅនឹងទិន្នន័យដែលបែកធ្លាយដែលក្រុមហ៊ុននេះបង្ហាញនៅក្នុងខែសីហា ឆ្នាំ 2022 នេះ។

ក្រុមហ៊ុន Twitter និយាយថា ក្រុមឆ្លើយតបទៅនឹងឧប្បត្តិវហេតុរបស់ខ្លួនបានធ្វើការវិភាគទៅលើទិន្នន័យដែលបែកធ្លាយនេះនៅក្នុងខែវិច្ឆិកាឆ្នាំ 2022 នេះ ហើយបញ្ជាក់ថា ខ្លួនបានប្រមូលតាមរយៈចន្លោះប្រហោងដូចគ្នាដែលក្រុមហ៊ុនបានជួសជុលនៅក្នុងខែមករាឆ្នាំ 2022 ។ នៅក្នុងការអាប់ដេតថ្មីនេះ “នៅក្នុងខែវិច្ឆិកាឆ្នាំ 2022 នេះ របាយការណ៍ជាច្រើនបានចេញផ្សាយថា ទិន្នន័យអ្នកប្រើប្រាស់នៅលើ Twitter គឺមានការបែកធ្លាយនៅលើអនឡាញ។”

នៅក្នុងខែមករាឆ្នាំ 2022 នេះ ក្រុមហ៊ុន Twitter ទទួលបាននូវរបាយការណ៍មួយអំពីកម្មវិធី bug bounty program របស់ខ្លួនដែលមានចន្លោះប្រហោង API ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចធ្វើការលួចយកនូវអាសយដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទ និងទទួលបាននូវ Twitter ID សម្រាប់ការចុះឈ្មោះគណនីផងដែរ។ គួរបញ្ជាក់ផងដែរ ទិន្នន័យទាំងនេះមិនគួរចែកចាយជាសាធារណៈនោះទេ ហើយវាក៏អាចជាហានិភ័យនៃឯកជនភាពសម្រាប់អ្នកប្រើប្រាស់នៅលើ Twitter ផងដែរ។

នៅក្នុងខែកញ្ញាឆ្នាំ 2022 និងខែវិច្ឆិកា ឆ្នាំ 2022 នេះ អ្នកវាយប្រហារបានបញ្ចេញនូវ JSON file ដែលមានផ្ទុកទិន្នន័យចំនួន 5.4 លានសម្រាប់ឆ្នាំ 2021 ។ ក្រុមហ៊ុន Twitter ផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ប្រើនូវការផ្ទៀងផ្ទាត់ពីរកត្តា (2FA) ការប្រើប្រាស់នូវកម្មវិធីផ្ទៀងផ្ទាត់ Authenticator Apps ឬ Hardware Keys ដើម្បីការពារទៅលើគណនីរបស់ពួកគេ ឬការប្រើប្រាស់នូវអ៊ីម៉ែលដើម្បីភ្ជាប់ទៅកាន់គណនី Twitter ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here