ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែជួសជុលនូវចន្លោះប្រហោងមួយដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចចែកចាយមេរោគ malware ទៅលើឧបករណ៍ macOS ថបនា។ ក្រុមការងារសុវត្ថិភាពលោក Jonathan Bar Or របស់ក្រុមហ៊ុន Microsoft រកឃើញនូវចន្លោះប្រហោងនេះហើយវាមានលេខកូដតាមដាន CVE-2022-42821 ។
ក្រុមហ៊ុន Apple ទើបតែដោះស្រាយទៅលើ bug នៅលើ macOS 13 (Ventura), macOS 12.6.2 (Monterey) និង macOS 1.7.2 (Big Sur) កាលពីមួយសប្តាហ៍មុននេះគឺនៅថ្ងៃទី 13 ខែធ្នូនេះ។ គួរបញ្ជាក់ផងដែរថា Gatekeeper គឺជាមុខងារសុវត្ថិភាពនៅលើ macOS ដែលអាចធ្វើការឆែកដោយស្វ័យប្រវត្តិទៅលើ Apps ដែលដោនឡូតទាំងអស់ចេញពីអ៊ីនធឺណិត។
ក្រុមហ៊ុន Microsoft និយាយថា សម្រាប់ Lockdown Mode របស់ក្រុមហ៊ុន Apple ដែលប្រកាសបង្ហាញនៅក្នុងប្រព័ន្ធប្រតិបត្តិការ macOS Ventura ដើម្បីជាមុខងារសុវត្ថិភាពបន្ថែមទៀតការពារអ្នកប្រើប្រាស់ពីការវាយប្រហារសាយប័រ។ ដូចនេះ សូមធ្វើការអាប់ដេតទៅលើប្រព័ន្ធ macOS របស់អ្នកជាបន្ទាន់ទៅកាន់ជំនាន់ចុងក្រោយបំផុត៕