មេរោគ GodFather Android malware មានគោលដៅវាយប្រហារទៅលើធនាគារ និងស្ថាប័នរូបិយប័ណ្ណគ្រីបតូជាង 400 កន្លែង

0

មេរោគ Android banking malware មួយដែលមានឈ្មោះហៅថា ‘Godfather’ មានគោលដៅវាយប្រហារទៅលើអ្នកប្រើប្រាស់នៅក្នុងប្រទេសចំនួន 16 ដើម្បីលួចយកនូវព័ត៌មានទិន្នន័យផ្ទាល់ខ្លួន ហើយវាប៉ះពាល់ដល់ធនាគារ និងស្ថាប័នរូបិយប័ណ្ណគ្រីបតូជាង 400 កន្លែង។

មេរោគ malware នេះបានបង្កើតនូវ login screens ដែលគ្របនៅលើផ្ទាំង login forms នៃកម្មវិធីធនាគារ និងស្ថាប័នរូបិយប័ណ្ណគ្រីបតូនៅពេលដែលជនរងគ្រោះព្យាយាមក្នុងការ login ចូលទៅក្នុង site រួចបោកបញ្ឆោតអ្នកប្រើប្រាស់អោយចូលទៅវាយព័ត៌មានសម្ងាត់របស់ពួកគេនៅក្នុងទំព័រ HTML phishing ។

មេរោគ Godfather trojan ត្រូវបានរកឃើញដោយក្រុមអ្នកវិភាគ Group-IB ដែលប្រើប្រាស់នូវមេរោគ banking trojan នេះដើម្បីលួចទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមស្រាវជ្រាវ ThreatFabric រកឃើញមេរោគ Godfather​នេះដំបូងនៅក្នុងខែមីនា ឆ្នាំ 2021 នេះ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែនៅក្នុងប្រទេសទួកគីមេរោគ Godfather​នេះស្ថិតនៅក្នុង music tool មួយដែលមានអ្នកប្រើប្រាស់ដោនឡូតជាង 10 លានដង។

ដើម្បីការពារខ្លួនអ្នកពីមេរោគ malware នេះ សូមធ្វើការដោនឡូតនូវ Apps ចេញពី Google Play, ការធ្វើបច្ចុប្បន្នភាព (update) ទៅលើម៉ាស៊ីនរបស់អ្នកទៅកាន់ជំនាន់ចុងក្រោយបំផុត, ការប្រើប្រាស់នូវកម្មវិធីកម្ចាត់មេរោគ (AV Tool), ការធានាថា Play Protect គឺនៅដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here