ក្រុមហ៊ុន LastPass បានទម្លាយនៅថ្ងៃនេះថា អ្នកវាយប្រហារបានលួចយកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនរបស់ក្រុមហ៊ុននេះបន្ទាប់ពីការបែកធ្លាយទិន្នន័យនៅក្នុង cloud storage កាលពីដើមឆ្នាំនេះដែលទិន្នន័យនេះត្រូវបានហេគឃ័រលួចទិន្នន័យនៅក្នុងឧប្បតិ្តវហេតុនៅក្នុងខែសីហាឆ្នាំ 2022 នេះ។
លោក Karim Toubba នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះនិយាយថា ក្រុមហេគឃ័រអាចចូលទៅប្រើប្រាស់នូវទិន្នន័យរបស់អតិថិជនបាន។ នៅថ្ងៃនេះ លោក Karim Toubba និយាយថា សេវាកម្ម cloud storage នេះត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន LastPassក្នុងការរក្សាទុកនូវ archived backups ទៅលើទិន្នន័យ។
អ្នកវាយប្រហារអាចចូលទៅកាន់ cloud storage របស់ក្រុមហ៊ុន Lastpass ដើម្បីប្រើប្រាស់នូវ cloud storage access key និង dual storage container decryption keys ដើម្បីលួចទិន្នន័យ។ ក្រុមហេគឃ័របានធ្វើការចម្លងទិន្នន័យចេញពី backup នេះដែលមានផ្ទុកនូវព័ត៌មានរបស់អតិថិជន និងពាក់ព័ន្ធទៅនឹង metadata ដែលរួមមានឈ្មោះក្រុមហ៊ុន ឈ្មោះអតិថិជន អាសយដ្ឋាននៃការគិតប្រាក់ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ និងIP addresses ចេញពីអតិថិជនដែលចូលទៅក្នុងសេវាកម្ម LastPass នេះ៕