ក្រុមហ៊ុន Facebook នឹងបង់ប្រាក់ចំនួន 725 លានដុល្លារដើម្បីដោះស្រាយបណ្តឹងជុំវិញការបែកធ្លាយទិន្នន័យរបស់ Cambridge Analytica

0

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp បានយល់ព្រមបង់ប្រាក់ចំនួន 725 លានដុល្លារដើម្បីដោះស្រាយបណ្តឹងដែលដំណើរការអស់រយៈពេលជាយូរមកហើយដែលបានដាក់ក្នុងឆ្នាំ 2018 ។ ជម្លោះផ្លូវច្បាប់បានផ្ទុះឡើងជាការឆ្លើយតបទៅនឹង ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សបានអនុញ្ញាតឱ្យកម្មវិធីរបស់ភាគីទីបីចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមពីពួកគេសម្រាប់ការផ្សាយពាណិជ្ជកម្មនយោបាយ។

ដំណោះស្រាយដែលបានស្នើឡើងរាយការណ៍ដំបូងដោយ Reuters កាលពីសប្តាហ៍មុន គឺការផាកពិន័យដែលក្រុមហ៊ុនត្រូវបង់បន្ទាប់ពីមានបញ្ហាអស់ជាច្រើនឆ្នាំ។ គួររំលឹកផងដែរថាកាលពីមុន Facebook បានព្យាយាមច្រានចោលបណ្តឹងនេះកាលពីខែកញ្ញា ឆ្នាំ 2019 ។ រឿងអាស្រូវនៃការប្រមូលទិន្នន័យដែលបានលេចចេញជារូបរាងនៅក្នុងខែមីនា ឆ្នាំ 2018 ពាក់ព័ន្ធនឹងកម្មវិធីសំណួរអំពីបុគ្គលិកលក្ខណៈដែលមានឈ្មោះថា “thisisyourdigitallife” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហាញ Profiles, Page ដែលពួកបាន Like ថ្ងៃខែឆ្នាំកំណើត ភេទ ទីតាំង និងសូម្បីតែសារ (ក្នុងករណីខ្លះ) ត្រូវបានប្រមូល។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវម្នាក់ឈ្មោះ Aleksandr Kogan និងក្រុមហ៊ុនរបស់គាត់ Global Science Research (GSR) នៅក្នុងឆ្នាំ 2013 ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយ Cambridge Analytica ដែលជាក្រុមហ៊ុនប្រឹក្សានយោបាយរបស់ចក្រភពអង់គ្លេសគ្រប់គ្រងដោយ SCL Group ។ ខណៈពេលដែលអ្នកប្រើប្រាស់ប្រហែល 300,000នាក់ ត្រូវបានធ្វើតេស្តផ្លូវចិត្ត ដោយកម្មវិធីនេះនឹងបានប្រមូលទិន្នន័យឯកជនរបស់អ្នកដែលបានដំឡើងកម្មវិធីក៏ដូចជាមិត្តភ័ក្តិ Facebook របស់ពួកគេដោយមិនមានការអនុញ្ញាតច្បាស់លាស់។

កម្មវិធី thisisyourdigitallife ត្រូវបានហាមឃាត់ជាបន្តបន្ទាប់ដោយ Facebook ក្នុងឆ្នាំ 2015 ដោយសារការរំលោភលើគោលការណ៍របស់ខ្លួន ក្រុមហ៊ុនបានផ្ញើសំណើផ្លូវច្បាប់ទៅ GSR និង Cambridge Analytica ដើម្បីលុបទិន្នន័យដែលទទួលបាន។ នាយកប្រតិបត្តិ Mark Zuckerberg បាននិយាយនៅពេលនោះថា “នេះគឺជាការរំលោភលើទំនុកចិត្តរវាងលោក Kogan, Cambridge Analytica និង Facebook” ។ ប៉ុន្តែវាក៏ជាការរំលោភលើទំនុកចិត្តរវាង Facebook និងមនុស្សដែលចែករំលែកទិន្នន័យរបស់ពួកគេជាមួយយើង ហើយរំពឹងថាយើងនឹងការពារវា។

នៅឆ្នាំដដែលនោះ Meta ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 5 ពាន់លានដុល្លារផងដែរ បន្ទាប់ពីការស៊ើបអង្កេតដែលផ្តួចផ្តើមដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (FTC) ក្នុងការអនុវត្តឯកជនភាពរបស់ខ្លួន និងដើម្បីដោះស្រាយការចោទប្រកាន់ដែលក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ដល់ ការគ្រប់គ្រងភាពឯកជនរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានដាក់ចេញនូវមុខងារមួយដែលមានឈ្មោះថា Off-Facebook Activity សម្រាប់អ្នកប្រើប្រាស់ “មើលការសង្ខេបនៃកម្មវិធី និងគេហទំព័រដែលផ្ញើមក ព័ត៌មានអំពីសកម្មភាពរបស់ពួក និងសម្អាតព័ត៌មានទាំងនោះចេញពីគណនីរបស់គេប្រសិនបើចង់។

LEAVE A REPLY

Please enter your comment!
Please enter your name here