ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវការវាយប្រហារថ្មីមួយឈ្មោះហៅថា EarSpy ដែលអាចលបស្តាប់នៅលើស្មាតហ្វូន Android ជាច្រើនតាមរយៈ motion sensor ។ ដើម្បីទប់ទល់ទៅនឹងការវាយប្រហារនេះ អ្នកប្រើប្រាស់មិនគួរប្រើប្រាស់នូវ loud speakers នោះទេ ហើយពួកគេគួរតែប្រើប្រាស់នូវ lower volume សម្រាប់ការស្តាប់នៅនឹងត្រចៀក។
គួរបញ្ជាក់ផងដែរថា នៅលើ Android 13 នេះគឺមានការរារាំងក្នុងការប្រមូលទិន្នន័យ sensor ដែលគ្មានការអនុញ្ញាតនៅចន្លោះ 200 Hz ។ ខណៈពេលដែលវាអាចធ្វើការរារាំងនូវ speech recognition នៅក្នុងកម្រិត 400 Hz – 500 Hz នោះ វាអាចការពារបាន។
ក្រុមអ្នកស្រាវជ្រាវជាច្រើននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនគួរតែធ្វើការទៅលើស្ថេរភាពសំឡេងនៅក្នុងអំឡុងពេលនៃការខល និងការដាក់នូវ motion sensors នៅក្នុងទីតាំងមួយដែលមិនបង្ករអោយមានការវាយប្រហារនេះកើតឡើងបាន៕