ហេគឃ័រប្រកាសលក់ទិន្នន័យអ្នកប្រើប្រាស់ Twitter ជាង 400 លាននាក់ក្នុងតម្លៃ $200,000

0

ហេគឃ័របានដាក់លក់នូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅលើ Twitter ច្រើនជាង​400 លាននាក់ដែលបានបែកធ្លាយតាមរយៈចន្លោះប្រហោង API នៅក្នុងឆ្ណាំ 2021 ។ ហេគឃ័រដាក់លក់នៅក្នុងតម្លៃ $200,000 សម្រាប់ទិន្នន័យនេះ។ ហេគឃ័រដែលលក់ទិន្នន័យនេះមានឈ្មោះហៅថា ‘Ryushi’ ដែលប្រកាសលក់នៅលើវេទិកាហេគ Breached ។

ហេគឃ័រនេះបានអះអាងថាប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ Twitter ច្រើនជាង​400 លាននាក់ដោយប្រើប្រាស់នូវចន្លោះប្រហោងនេះ។ ពួកគេបានព្រមានលោក Elon Musk និងក្រុមហ៊ុន​ Twitter ថា ពួកគេគួរតែទិញទិន្នន័យនេះត្រឡប់មកវិញមុនពេលដែលក្រុមហ៊ុននេះរងពិន័យការរំលោភបំពានទិន្នន័យឯកជនភាព GDPRនៅក្នុងអ៊ឺរ៉ុបនោះ។

Ryushi សរសេរនៅក្នុងការបង្ហោះនៅលើវេទិកានេះថា “ក្រុមហ៊ុន Twitter ឬលោក Elon Musk ប្រសិនបើបានអានទៅលើសារនេះ អ្នកបានដឹងហើយថា GDPR អាចនឹងពិន័យនូវទឹកប្រាក់ច្រើនជាង ២៧៦ លានដុល្លារអាមេរិកពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាង 400 លាននាក់នេះ។ វិធីល្អបំផុតគឺទិញនូវទិន្នន័យនេះផ្តាច់មុខត្រឡប់មកវិញ៕”

LEAVE A REPLY

Please enter your comment!
Please enter your name here