ក្រុមហ៊ុនហ្គូហ្គល ត្រូវបង់ប្រាក់ពិន័យចំនួន ២៩,៥លានដុល្លារ ពីបទល្មើសតាមដានអតិថិជន

0

ក្រុមហ៊ុនហ្គូហ្គល បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ២៩,៥លានដុល្លារ ពីបទលួចតាមដានទីតាំង (location tracking) ល្មើសនឹងច្បាប់ នៅក្នុងរដ្ឋ Indiana, Washington និង D.C។ ក្រុមហ៊ុនស្រាវជ្រាវយក្សមួយនេះ តម្រូវឱ្យបង់ប្រាក់ចំនួន ៩,៥លានដុល្លារទៅកាន់រដ្ឋ D.C និង ២០លានដុល្លារ ទៅកាន់រដ្ឋ Indiana បន្ទាប់ពីរដ្ឋទាំង២នេះបានប្តឹងក្រុមហ៊ុននេះពីបទថា ក្រុមហ៊ុនបានតាមដានទីតាំងអ្នកប្រើប្រាស់ ដោយគ្មានការអនុញ្ញាតពីពួកគេ។

ជាងនេះទៀត ក្រុមហ៊ុនយល់ព្រមបង់ប្រាក់ចំនួន ៣៩១,៥លានដុល្លារ ទៅកាន់រដ្ឋចំនួន៤០ផ្សេងទៀត ដែលពាក់ព័ន្ធនឹងបទល្មើសស្រដៀងគ្នានេះដែរ កាលពីខែមុន។ ក្រុមហ៊ុននេះកំពុងតែប្រឈមមុខនឹងបទល្មើសតាមដានទីតាំង (location-tracking) នៅរដ្ឋតិចសាស និង Washington ថែមទៀត។ច្បាប់នេះបានអនុម័តកាលពីឆ្នាំ២០១៨ ថា ក្រុមហ៊ុនអុីនធឺណិតកំពុងតែបន្តតាមដានអ្នកប្រើប្រាស់ទាំងកម្មវិធី Android និង iOS តាមរយៈ Web និង App Activity ទោះបីជាប្រវត្តិទីតាំង (location history) ក៏ដោយ ត្រូវតែបិទ (off)។ រីឯ ក្រុមហ៊ុនហ្គូហ្គល ត្រូវបានចោទប្រកាន់ពីបទលួចលាក់បំពានលើឯកជនភាព មានបំណងបញ្ឆោតអ្នកប្រើប្រាស់ឱ្យចែកចាយព័ត៌មានឯកជនដោយមិនដឹងខ្លួន។

កាលពីសប្តាហ៍មុន រដ្ឋ Indiana បានថ្លែងថា ហ្គូហ្គលប្រមូលទិន្នន័យទីតាំងពីអ្នកប្រើនៅក្នុងរដ្ឋ Indiana ដើម្បីបង្កើត user profiles លម្អិត និងរក្សាទុកជាគោលដៅផ្សាយពាណិជ្ជកម្ម ហើយរឿងនេះហ្គូហ្គលបានចាប់ផ្តើមធ្វើ តាំងពីឆ្នាំ២០១៤ មកម្លេះ។ ក្រុមហ៊ុនហ្គូហ្គល ត្រូវបានបញ្ជាឱ្យជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ជាមួយនឹងប្រវត្តិទីតាំង និងសកម្មភាពផ្សេងៗ និងគេហទំព័រ អំពីថាតើទិន្នន័យទីតាំងកំពុងត្រូវបានប្រមូល ឬក៏អ្នកប្រើប្រាស់អាចបិទការកំណត់ និងលុបទិន្នន័យចោល។ ក្រុមហ៊ុនក៏បានថ្លែងថា ខ្លួនកំពុងតែចាប់ផ្តើមផ្តល់ព័ត៌មានលម្អិតលើ Web និងការគ្រប់គ្រងលើ App Activity បន្ថែមពីលើការបិទប្រវត្តិទីតាំង និង Web និងកំណត់ App Activity និងលុបទិន្នន័យចាស់។

លោក Karl A. Racine នៅរដ្ឋ D.C បានថ្លែងថា ការផ្តល់សិទ្ធិតាមដាន ដែលក្រុមហ៊ុនបានបញ្ចូលទៅក្នុងផលិតផលនោះ ក្រុមហ៊ុនគួរតែប្រាប់ទៅកាន់អតិថិជនរបស់ខ្លួនពីសារៈសំខាន់នៃទិន្នន័យរបស់អតិថិជន រួមានព័ត៌មានដូចជា ការផ្លាស់ទីរបស់ពួកគេ ត្រូវបានប្រមូល និងតាមដាន និងត្រូវបានប្រើដោយក្រុមហ៊ុនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here