ការវាយប្រហារដោយមេរោគ Ransomware នៅក្នុងឆ្នាំ 2022 នេះបានប៉ះពាល់ដល់ស្ថាប័នធំៗជាង 200 នៅក្នុងវិស័យសាធារណៈរបស់សហរដ្ឋអាមេរិកដែលស្ថាប័នទាំងនេះមានរដ្ឋាភិបាល វិស័យអប់រំ និងសុខាភិបាលជាដើម។ ទិន្នន័យដែលប្រមូលបានពីរបាយការណ៍ជាច្រើនអោយដឹងថា ក្រុមហេគឃ័របានលួចទិន្នន័យជាច្រើនតាមរយៈការវាយប្រហារ ransomware បន្ទាប់មកដាក់លក់ និងទម្លាយនៅលើ Dark Web ។
ផ្អែកទៅលើទិន្នន័យដែលអាចដំណើរការបាននោះ ការគំរាមកំហែងដោយមេរោគ ransomware នៅក្នុងសហរដ្ឋអាមេរិកគឺផ្តោតទៅលើវិស័យសុខាភិបាលចំនួន 24 សាលារៀនចំនួន 49 និងស្ថាប័នរដ្ឋជាង 105 កន្លែង។ ក្រុមហ៊ុន Emisoft ផ្នែកសុវត្ថិភាពអ៊ីនធឺណិតនិយាយថា ទិន្នន័យនៃការវាយប្រហារអាចនឹងមានច្រើនជាងស្ថាប័នទាំងនេះ។
បើធៀបទៅនឹងឆ្នាំ 2021 នេះ ការវាយប្រហារដោយសារមេរោគ ransomware ទៅលើស្ថាប័នរដ្ឋាភិបាលមានការកើនឡើងពី 77 ទៅ 105 ស្ថាប័ន ប៉ុន្តែបើធៀបទៅនឹងឆ្នាំ 2020 គឺមានចំនួន 113 ស្ថាប័ន។ ក្រុមហ៊ុន Emsisoft រកឃើញថា ការវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាលនេះបណ្តាលអោយមានការខាតបង់ទឹកប្រាក់ដល់ទៅ $500,000 ដើម្បីចំណាយទៅកាន់ពួកហេគឃ័រផងដែរ៕