ក្រុមបោកប្រាស់ជនជាតិចិន RedZei វាយប្រហារសិស្សចិនរៀន នៅអង់គ្លេស

0

សិស្សជនជាតិចិន នៅអង់គ្លេស បានក្លាយជាគោលដៅនៃការវាយប្រហាររបស់ RedZei (aka RedThief) លើអ្នកនិយាយភាសាចិន ជាង១ឆ្នាំមកហើយ។ កាលពីសប្តាហ៍មុន អ្នកស្រាវជ្រាវសន្តិសុខ បានថ្លែងថាការវាយប្រហារ RedZei បានជ្រើសយកគោលដៅយ៉ាងប្រុងប្រយ័ត្ន ជាពិសេសអ្នកមានទ្រព្យសម្បត្តិ។ គួរកត់សម្គាល់ផងដែរថា ប្រតិបត្តិការនេះជាស្នាដៃក្រុមហេគឃ័រប្រើការហៅទូរសព្ទបោកប្រាស់ដូចជា កំពុងប្រើការបង់ប្រាក់ទៅរៀននៅប្រទេសអង់គ្លេស ជាដើម។

អ្នកស្រាវជ្រាវបានបន្ថែមថា ក្រុមហេគឃ័របានប្តូរសុីម (SIMs) ពីទូរសព្ទជាច្រើនដូចជា៖ Three, O2, EE, Tesco Mobile និង Telia។ មានការចង្អុលបង្ហាញថា ឧក្រឹដ្ឋកម្មលួងលោម RedZei ប្រហែលជាបានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៩ ជាមួយនឹងការបោកបញ្ឆោតវីសា ដែលបោកសិស្សជនជាតិចិនឱ្យដកប្រាក់ជាច្រើន ដើម្បីជៀសវាងការនិរទេសចេញពីប្រទេសអង់គ្លេស។

ប្រតិបត្តិការនេះពាក់ព័ន្ធនឹងការហៅទូរសព្ទទៅកាន់ក្រុមគោលដៅម្តង ឬពីរដង ក្នុង១ខែ ពីលេខទូរសព្ទអង់គ្លេសតែមួយគត់ និងទុកសារជាសម្លេងដោយស្វ័យប្រវត្តិ “មិនធម្មតា” ប្រសិនបើការហៅទូរសព្ទមិនមានអ្នកទទួល។ សារជាសម្លេងនោះក្លែងបន្លំដូចជាធនាគារចិន និងទូរសព្ទនៅចិន ក៏ដូចជាស្ថានទូតចិន ដើម្បីផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម (social engineer) និងឱ្យសិស្សចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ជាងនេះទៀត អ្នកស្រាវជ្រាវបានកត់សម្គាល់ថា គ្រោងការណ៍កេងប្រវ័ញ្ចរបស់ RedZei រួមមានការប្រើប្រាស់  “លេខ NHS របស់អ្នក មិនធម្មតា” និង លេខកូដត្រូវបានបញ្ជូនពី DHL ដែលលេខទាំងពីរប្រភេទនេះ ពាក់ព័ន្ធជាមួយនឹងការសិក្សារបស់សិស្សចិន នៅប្រទេសអង់គ្លេស៕

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here