ថ្មីៗនេះ អ្នកប្រើប្រាស់អនាមិកម្នាក់នៅលើ Twitter បានបង្ហោះចែកចាយនូវ 10,000 API keys ដែលលួចបានចេញពីវេទិកា 3Commas cryptocurrency trading platform ។ 3Commas bots ប្រើប្រាស់នូវ API keys ដើម្បីបង្កើតនូវប្រាក់ចំនេញសម្រាប់អតិថិជនជាច្រើនជាមួយនឹងការចូលទៅជួញដូរ cryptocurrency trading exchanges ដែលមិនទាមទារនូវព័ត៌មានគណនី និងការអនុវត្តនូវសកម្មភាពជួញដូរដោយស្វ័យប្រវត្តិជំនួសអោយអ្នកប្រើប្រាស់។
អ្នកប្រើប្រាស់នៅលើ Twitter អះអាងថា ការទម្លាយនេះគឺត្រឹមតែ 10% នេះ 100,000 API keys ដែលពួកគេកាន់កាប់ ហើយពួកគេមានគម្រោងក្នុងការបញ្ចេញទិន្នន័យទាំងអស់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន 3Commas បានពិនិត្យមើលទៅលើទិន្នន័យបែកធ្លាយ និងបញ្ជាក់នៅថ្ងៃនេះ សម្រាប់ files ទាំងនេះពិតជាផ្ទុកនូវ valid API keys ។
ជាលទ្ធផល ក្រុមហ៊ុននេះជម្រុញអោយដៃគូជួញដូរជាមួយនឹង 3Commas ធ្វើការ revoke keys ឡើងវិញដូចជាក្រុមហ៊ុន Kucoin, Coinbase និង Binance ។ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ សូមធ្វើការ reissue keys ទៅលើ linked exchanges ទាំងអស់ និងទាក់ទងទៅកាន់ 3Commas ផងដែរ៕