មេរោគលើប្រព័ន្ធ Linux ថ្មី ដែលត្រូវបានអភិវឌ្ឍន៍នៅក្នុង Shell Script Compiler (Shc) កំពុងតែដំឡើង coinminer។ គេរកឃើញថា អ្នកវាយប្រហារប្រើវិធីសាស្ត្រវាយប្រហារ dictionary attacks ប្រឆាំងនឹងចំណុចខ្សោយរបស់ម៉ាស៊ីន SSH ដើម្បីពង្រាយមេរោគនានានៅលើប្រព័ន្ធគោលដៅ។ ប្រព័ន្ធទាំងនោះរួមមាន Shc downloader និង Perl-developed DDoS IRC Bot។
បើយោងតាមការបញ្ជាក់ពីក្រុមអ្នកស្រាវជ្រាវ ASEC Ahnlab បានឱ្យដឹងថា ឧបករណ៍ទាញយកថ្មីបានឌីកូដស្គ្រីប Bash shell របស់ឧបករណ៍ទាញយកមានមេរោគ Shc។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលមេរោគលើប្រព័ន្ធ Linux ត្រូវបានគេប្រើដើម្បីទម្លាក់មេរោគ។ ការវាយប្រហារផ្សេងៗនៅលើ Linux ដែលធ្លាប់ជួបកន្លងមកមានដូចជា ការវាយប្រហារ widespread Linux cryptocurrency mining ការវាយប្រហារ Shikitega និងការវាយប្រហារ 200 npm and PyPI malicious packages ជាដើម។
គួរកត់ចំណាំផងដែរថា មានការវាយប្រហារជាច្រើនប្រភេទប្រឆាំងនឹងប្រព័ន្ធ Linux រាប់បញ្ជូលទាំង ការវាយប្រហារ brute force attacks និងការវាយប្រហារ dictionary attacks។ បើតាមការអះអាងរបស់អ្នកជំនាញមួយចំនួនបានបញ្ជាក់ឱ្យដឹងថា ការវាយប្រហារទាំងនោះកើតឡើង ដោយសារតែ គណនីរបស់អ្នកប្រើប្រាស់មិនមានការគ្រប់គ្រងបានត្រឹមត្រូវ។ យ៉ាងណាមិញ អ្នកកាន់ផ្នែកគ្រប់គ្រងម៉ាស៊ីនមេ គួរតែប្រើប្រាស់លេខកូដសម្ងាត់ណា ដែលពិបាកទាយ ឬក៏អាចផ្លាស់ប្តូរកូដសម្ងាត់ឱ្យបានញឹកញាប់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣