មុខងារ Snowflake ថ្មីរបស់កម្មវិធី Brave browser ជួយអ្នកអោយធ្វើការ bypass ទៅលើការប្លុកចេញពី Tor

0

កម្មវិធី Brave Browser version 1.47 ដាក់អោយដំណើរការកាលពីថ្មីៗនេះ ហើយវាក៏មានការបន្ថែមនូវមុខងារ Snowflake extension ទៅក្នុង settings នៃកម្មវិធី software នេះហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការប្រែក្លាយនូវឧបករណ៍ជាច្រើនរបស់ពួកគេនៅក្នុង proxies ដើម្បីភ្ជាប់ទៅកាន់ Tor បាន។

Brave បានបន្ថែមនូវការទ្រទ្រង់ទៅលើ Tor Bridges នៅក្នុង Private Windows with Tor ក្នុងជំនាន់ version 1.44 ដែលដាក់អោយប្រើប្រាស់នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការ bypass ទៅលើការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនដោយប្រើប្រាស់នូវធនធានជាច្រើនរបស់ក្រុមហ៊ុននេះ។

Tor settings on Brave 1.47

ពេលនេះ អ្នកប្រើប្រាស់ទៅលើកម្មវិធី Brave អាចចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះដើម្បីធ្វើការផ្សព្វផ្សាយទៅលើសេរីភាពនៃព័ត៌មានទៅកាន់តំបន់ជាច្រើនដែលរដ្ឋាភិបាលបានធ្វើការកៀបសង្កត់ ឬរឹតបន្តឹងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here