ក្រុមហ៊ុន SonicWall ព្រមានថា មុខងរា Web Content Filtering កំពុងមានបញ្ហានៅលើ Windows 11 22H2

0

ក្រុមហ៊ុនសុវត្ថិភាព SonicWall លើផ្នែក Hardware ធ្វើការព្រមាន ក៏ដូចជាក្រើនរំលឹកទៅដល់អ្នកប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ Windows 11 ជំនាន់ 22H2 ឱ្យដឹងថា សមត្ថភាពរបស់មុខងារ Web Content Filtering (WCF) នៅមានកម្រិត។

SonicWall’s Capture Client គឺជាកម្មវិធីរបស់ក្រុមហ៊ុន SonicWall ដែលត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពជាមួយនឹង Endpoint Detection & Response (EDR) នៅលើប្រព័ន្ធប្រតិបត្តិការ Windows និង macOS ដែលត្រូវគ្រប់គ្រងដោយសេវាកម្ម Cloud Management Console។

SonicWall Web Content Filtering

មុខងារ WCF អនុញ្ញាតឱ្យអ្នកគ្រប់គ្រង (Admin) កំណត់រចនាសម្ព័ន្ធ អនុញ្ញាត ឬរារាំង ការចូលប្រើ Domains ឬ IP address បើកការរាយការណ៍សកម្មភាពភាពគេហទំព័រសម្រាប់ការត្រួតពិនិត្យឱ្យកាន់តែងាយស្រួល និងធ្វើការបិទល្បឿនបញ្ជូន (Throttle Bandwidth) ជាដើម។

កាលពីថ្ងៃពុធ ក្រុមហ៊ុន SonicWall ប្រាប់ទៅកាន់សារព័ត៌មានថា “យើងរកឃើញភាពមិនស៊ីសង្វាក់គ្នានៅក្នុង Capture Client Windows 3.7.6 និងអតិថិជនចាស់នៅលើ Endpoints ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 11 ជំនាន់ 22H2”

ក្រុមហ៊ុន SonicWall បន្តទៀតថា “លទ្ធផលនេះនៅក្នុងគោលនយោបាយ Web Content Filtering (WCF) ដែលត្រូវទប់ស្កាត់ លែងមានប្រសិទ្ធភាពលើ endpoints ដែលរងផលប៉ះពាល់។ សមត្ថភាពក្នុងការអនុញ្ញាត ឬរារាំងដូម៉េន/URLs ដោយប្រើបញ្ជីផ្ទាល់ខ្លួនបន្តដំណើរការជាធម្មតា។”

 ចាប់តាំងពីគោលការណ៍ទប់ស្កាត់ផ្អែកលើ Category ដែលលែងមានដំណើរការទៀត អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 11 22H2 ឥឡូវនេះ អាចនឹងងាយជួបទៅនឹងហានិភ័យផ្នែកសុវត្ថិភាព ដោយការបើកឱ្យចូលទៅក្នុង Domains/URLs ដែលមិនធ្លាប់ត្រូវអនុញ្ញាតពីមុនមក។ សេវាកម្មនេះរងការខូចខាត ដោយសារតែសំណើ និងការឆ្លើយតបដែលត្រូវអ៊ិនគ្រីប និងឌីគ្រិប ដែលត្រូវផ្លាស់ប្ដូរ Endpoints របស់ endpoints ក្នុងប្រព័ន្ធប្រតិបត្តិការ Windows និងសេវាកម្ម SonicWall Content Filtering ដែលត្រូវផ្ញើដោយប្រើប្រាស់ Cryptographic Application Programming Interface (CryptoAPI)។

ទោះបីជាយ៉ាងណាក៏ដោយ ដូចទៅនឹងអ្វីដែលក្រុមហ៊ុន SonicWall បកស្រាយ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 11 ជំនាន់ 22H2 មុខងារ Microsoft CryptoAPI ត្រូវកែប្រែ ដែលធ្វើឱ្យ Capture Client មិនអាចឌីគ្រីបការឆ្លើយតបពីសេវាកម្ម SonicWall Content Filtering ។ ក្រុមហ៊ុន SonicWall បន្ថែមបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការដោះស្រាយបញ្ហានេះ ដែលអាចនឹងត្រូវបញ្ចេញ Capture Client ជំនាន់ 3.7.7 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows នៅថ្ងៃទី17 ខែកុម្ភៈនេះ។

ជាវិធានការបណ្តោះអាសន្ន ក្រុមហ៊ុន SonicWall ផ្តល់ដំបូន្មានដល់អ្នកប្រើប្រាស់ដែលជា Administrator ឱ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Windows 11 ទៅកាន់ជំនាន់ចុងក្រោយបង្អស់ដើម្បីចៀសវាងការបំបែកតម្រងមាតិកា។ ក្រុមហ៊ុន SonicWall បញ្ចប់ការអធិប្បាយរបស់ខ្លួនថា “នៅពេលនេះ សូមកុំធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 11 ជំនាន់ 22H2 រហូតដល់ពួកយើងបញ្ចេញ Capture Client ជំនាន់ 3.7.7 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows រួចរាល់សិន”៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here