ក្រុម InTheBox ដាក់លក់ Phishing Forms ចំនួន 1800ប្រភេទ

0

កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមអ្នកស្រាវជ្រាវរកឃើញទីផ្សារងងឹតដ៏ធំមួយ ដែលមានឈ្មោះថា ​ InTheBox។ វាបញ្ចេញសមត្ថភាពរបស់វាកាលពីខែមករា ឆ្នាំ២០២០។ គេរាយការណ៍មកថា វាចម្លងមេរោគតាមគេហទំព័រផ្ទាល់ខ្លួនជាប្រភេទមេរោគចល័តដែលរីករាលដាល។

InTheBox កំពុងតែផ្សព្វផ្សាយវេបសាយមានមេរោគ 1894 វេបសាយនៅលើវេទិកាឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតរបស់ប្រទេសរុស្ស៊ី សម្រាប់ការលួចយកព័ត៌មានសម្ងាត់ និងទិន្នន័យសំខាន់ៗពីកម្មវិធី eCommerce ធនាគារ និង crypto។ ការវាយប្រហារទាំងនោះប្រើប្រាស់មេរោគ Android banking ជាច្រើន និងកម្មវិធីក្លែងបន្លំដែលដំណើរការដោយក្រុមហេគឃ័រនានានៅជុំវិញពិភពលោក។ ដំបូងឡើយ គេហទំព័រមានមេរោគវាយប្រហារកំណត់គោលដៅនៅសហរដ្ឋអាមេរិក អាមេរិកខាងត្បូង និងប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកវិសាលភាពនៃការវាយប្រហារត្រូវពង្រីករហូតទៅដល់ 44ប្រទេស។

បើគិតត្រឹមខែមករា ឆ្នាំ2023  ក្រុម InTheBox ដាក់លក់វេបសាយមានមេរោគចំនួន 814វេបសាយ ដែលអាចប្រើជាមួយ មេរោគប្រភេទ Android banking ដូចជា​ Ermac Octopus Metadroid និង Alien ក្នុងតម្លៃ $6512 និងវេបសាយមានមេរោគចំនួន 495វេបសាយ ដែលអាចប្រើជាមួយមេរោគ Cerberus ក្នុងតម្លៃ $3960 និងវេបសាយមានមេរោគចំនួន 585វេបសាយ ដែលអាចប្រើជាមួយមេរោគ Hydra ក្នុងតម្លៃ $4680។ សម្រាប់​អ្នក​ទិញ​ដែលមិន​ចាប់​អារម្មណ៍​លើ​កញ្ចប់​ទាំង​មូល វេបសាយមានមេរោគមួយគេដាក់លក់ក្នុងតម្លៃប្រមាណជា 30ដុល្លារតែប៉ុណ្ណោះ។

ដោយសារតែភាពអាចរកយ៉ាងទូលំទូលាយ និងមានវេបសាយមេរោគដែលមានតម្លៃទាប តួអង្គគំរាមកំហែងអាចផ្តោតការវាយប្រហារលើផ្នែកផ្សេងៗទៀតនៃប្រតិបត្តិការរបស់ពួកគេ រួមទាំងការអភិវឌ្ឍន៍មេរោគ និងការពង្រីកទំហំនៃការវាយប្រហាររបស់ពួកគេ។ លើសពីនេះ ទៅទៀត វេបសាយមានមេរោគទាំងនោះអាចពិនិត្យមើលសុពលភាពនៃលេខកាតឥណទានដែលបញ្ចូលដោយជនរងគ្រោះដោយប្រើក្បួនដោះស្រាយ Luhn ដែលអាចជួយប្រតិបត្តិករមេរោគ Trojan Android ក្នុងការលុបទិន្នន័យដែលមិនពាក់ព័ន្ធ។

ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងបែបនោះ អ្នកស្រាវជ្រាវផ្តល់អនុសាសន៍ឱ្យការពារលើប្រព័ន្ធអ៊ីនធឺរណិតដូចជាការទាញយកកម្មវិធីពីប្រភពដែលអាចទុកចិត្ត និងដំឡើងកំណែកម្មវិធីកម្ចាត់មេរោគ និងការបើក Google Play Protect នៅលើឧបករណ៍ Android។ លើសពីនេះទៅទៀត ស្ថាប័នធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតគួរតែណែនាំដល់អតិថិជនរបស់ពួកគេឱ្យត្រឹមត្រូវអំពីការការពារខ្លួនពីការវាយប្រហារមេរោគក្រោមរូបភាពផ្សេងៗជាច្រើនទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

LEAVE A REPLY

Please enter your comment!
Please enter your name here