ចាប់តាំងពីដាក់បញ្ចេញមុខងារ AI-powered chatbot ថ្មីនៅក្នុងវេបសាយស្វែងរក Bing នៅដើមខែនេះមក ក្រុមហ៊ុន Microsoft ទទួលអ្នកប្រើប្រាស់មិនតិចជាងមួយលាននាក់ចូលទៅតេស្តសាកល្បងនូវមុខងារនេះ ខណៈពេលដែលចំនួនអ្នកប្រើប្រាស់ប្រមាណជាមួយលាននាក់ផ្សេងទៀតកំពុងស្ថិតក្នុងបញ្ជីរង់ចាំ។ រហូតមកដល់ពេលនេះ មធ្យោបាយតែមួយគត់ដែលអាចចូលទៅសាកល្បងមុខងារ AI chatbot គឺត្រូវចូលតាមរយៈកម្មវិធី Microsoft Edge browser នៅលើ Desktop។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុន Microsoft កំពុងតែនាំយកវាទៅកាន់ផលិតផល សេវាកម្ម និងឧបករណ៍ជាច្រើន។
ចាប់ពីថ្ងៃនេះតទៅ អ្នកដែលមានសិទ្ធិចូលប្រើប្រាស់ chatbot តាមរយៈគណនី Microsoft នឹងអាចប្រើវានៅក្នុងកម្មវិធី Edge និង Bing នៅក្នុងទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង iOS ហើយ។ នៅក្នុងកម្មវិធី Bing អ្នកអាចចុចលើប៊ូតុង Bing នៅផ្នែកខាងក្រោមដើម្បីបើក AI chatbot និងសម្រាប់កម្មវិធី Edge នៅលើទូរស័ព្ទ អ្នកអាចចូលទៅប្រើប្រាស់មុខងារនេះដោយការចុចលើប៊ូតុង chatbot នៅក្នុងទំព័រដើម(homepage)ផ្ទាល់តែម្តង។
លើសពីនេះ អ្នកក៏អាចប្រើមុខងារ chatbot នៅលើកម្មវិធី Skype ផងដែរ។ អ្នកប្រើប្រាស់អាចធ្វើការសន្ទនាជាមួយ chatbot នោះមួយទល់មួយ ឬក៏អាចទាញចូលទៅក្នុងក្រុមឆាត។ អ្នកប្រើប្រាស់អាចប្រើ chatbot នេះដើម្បីកំណត់ពីពេលវេលាចេញដំណើរកំសាន្តក៏ដូចជាឱ្យវាជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ឬឱ្យវាឆ្លើយនូវសំណួរពិភាក្សាផ្សេងៗទៀតដោយឱ្យវាបញ្ជាក់ពីប្រភេទរឿង និងតួអង្គ នៅក្នុងប្រធានបទទាំងនោះ។ មុខងារ chatbot ថែមទាំងអាចបកប្រែព័ត៌មានមិនតិចជាង ១០០ភាសា។
នៅមានវិធីសាស្ត្រមួយទៀតដែលអាចប្រើប្រាស់ chatbot។ ក្រុមហ៊ុន Microsoft បន្ថែមមុខងារបញ្ជាដោយសំឡេងទាំងនៅក្នុងកម្មវិធីទូរស័ព្ទ និង desktop។ ខណៈដែលមុខងារ chatbot ទើបតែដំណើរការ នៅក្នុងដំណាក់ដំបូង វាថែមទាំងជំនួយអក្ខរាវិរុទ្ធសម្រាប់កម្មវិធី Cortana បន្ទាប់ពីជំនួយការសំឡេងដែលមានអាយុកាលជាច្រើនឆ្នាំរលាយខ្លួនបាត់បន្តិចម្តងៗ។
បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចបញ្ជា chatbot តាមរយៈការប្រើប្រាស់ជាសម្លេងផងដែរ សម្រាប់មុខងារជំនួយការ Cortana នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows។ ក្រុមហ៊ុន Microsoft បញ្ជាក់ថា ក្រុមហ៊ុនគ្រោងនាំយកមុខងារ AI chatbot របស់ខ្លួនមកកាន់កម្មវិធីផ្សេងទៀតផងដែរ ដូចជាកម្មវិធី Teams ជាដើម។ យ៉ាងណាមិញ ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននៅតែបន្តកែសម្រួលមុខងារ chatbot នេះ ដែលត្រូវតែដំណើរការក្នុងល្បឿនលឿន បើទោះបីជាមានអ្នកប្រើប្រាស់វាជាច្រើននាក់ក៏ដោយ៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា