ហ្គូហ្គលថ្លែងថា ខ្លួនកំពុងតែធ្វើការជាមួយនឹងដៃគូធនធានបច្ចេកវិទ្យា(ecosystem) ដើម្បីពង្រឹងផ្នែកសុវត្ថិភាពសាយប័រនៅក្នុងប្រព័ន្ធដំណើរការទូរស័ព្ទ Android។ ខណៈដែលប្រព័ន្ធដំណើរការទូរស័ព្ទ Android ប្រតិបត្តិការនៅលើ application process (AP) វាជាផ្នែកមួយនៃដំណើរការរបស់ឈីបខួរក្បាល (processors of a system on chip (SoC)) ដែលមានតួនាទីដូចជា ការទំនាក់ទំនងរបស់ទូរស័ព្ទ និងដំណើរការពហុព័ត៌មាន។ ក្រុមការងារ Android ថ្លែងថា ការធានានូវសុវត្ថិភាពផ្លេតហ្វម Android ហួសពីដែនកំណត់នៃដំណើរការរបស់កម្មវិធី។ វិធីសាស្រ្តការពារដ៏សុីជម្រៅរបស់កម្មវិធី Android ក៏អនុវត្តចំពោះកម្មវិធីបង្កប់ដែលដំណើរការលើមជ្ឈដ្ឋានបន្ទះឈីប នៅក្នុង microcontrollers ខណៈពេលដែលពួកវាជាផ្នែកមួយដ៏សំខាន់នៃការវាយប្រហារផ្ទៃ (surface) របស់ឧបករណ៍។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះរៀបរាប់ពីគោលដៅគឺដើម្បីពង្រឹងសុវត្ថិភាពនៃដំណើរការកម្មវិធី (software running) នៅលើ secondary processors (ឧទាហរណ៍. កម្មវិធីបង្កប់) និងធ្វើឱ្យវាកាន់តែពិបាកកេងប្រវ័ញ្ចតាមរលកធាតុអាកាស ឬបញ្ជាកូដនៅក្នុងផលិតផលដែលមានឈីបដំណើរការប្រព័ន្ធឥតខ្សែ (Wi-Fi SoC) ឬ cellular baseband។
ចុងបញ្ចប់ ក្រុមហ៊ុនហ្គូហ្គលកត់សម្គាល់ថា វាកំពុងតែស្វែងរក និងបើកដំណើរការ (enable) សម្អាត compiler-based និងបើក (turn on) លក្ខណៈសុវត្ថិភាពនៃអង្គចងចាំនៅក្នុងកម្មវិធីបង្កប់ជាវិធានការកាត់បន្ថយការកេងប្រវ័ញ្ច។ក្រុមហ៊ុននេះពន្យល់ថា ក្រុមហ៊ុនមានបំណងពង្រឹងសុវត្ថិភាពផ្នែកលោហៈធាតុ ឬឈីប តាមរយៈការកាត់បន្ថយដំណើរការផ្សេងៗ និងគន្លឹះសំខាន់ផ្សេងទៀតគឺប្រើភាសាកម្មវិធីដែលមានសុវត្ថិភាពអង្គចងចាំដូចជា Rust សម្រាប់សរសេរកូដកម្មវិធីបង្កប់ ហើយបន្តពង្រីកការឆ្លងផ្លេតហ្វម។
ក្រុមហ៊ុន Google ពណ៌នាថា ការពង្រឹងដំណើរការកម្មវិធីបង្កប់នៅលើបន្ទះដែក (bare-metal) ឬឈីប ក្នុងបំណងបង្កើនកម្រិតនៃការការពារឆ្លងផ្ទៃ (surface) នៅក្នុងកម្មវិធី Android គឺជាអាទិភាពនៃសុវត្ថិភាពនៅលើប្រព័ន្ធដំណើរការទូរស័ព្ទ Android៕
ប្រែសម្រួលដោយ៖ កញ្ញា