ក្រុមការងារ Project Zeroបានរកឃើញ និងរាយការណ៍អំពីចន្លោះប្រហោង 0-Day ចំនួន 18 នៅក្នុងបន្ទះឈីប Exynos chipsets របស់ក្រុមហ៊ុន Samsung ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន ស្មាតវ៉ច កាសស្តាប់ និងរថយន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី ១៦ ខែមីនា ឆ្នាំ ២០២៣។
ចន្លោះប្រហោងដែលរកឃើញនៅក្នុងបន្ទះឈីប Exynos modem នេះត្រូវបានគេរាយការណ៍នៅចុងឆ្នាំ 2022 និងដើមឆ្នាំ 2023 នេះ។ ចន្លោះប្រហោងចំនួន 4 នៅក្នុងចំនោមចន្លោះប្រហោង 0-Day ចំនួន 18 នេះគឺមានភាពធ្ងន់ធ្ងរដែលអនុញ្ញាតអោយហេគឃ័រអាចវាយប្រហារកូដពីចម្ងាយបានដោយអ្នកប្រើប្រាស់មិនអាចដឹងនោះទេ។
ព័ត៌មានតែមួយគត់ដែលអ្នកវាយប្រហារមិនអាចយកបាននោះគឺលេខទូរស័ព្ទរបស់ជនរងគ្រោះ។ នៅក្នុងចំនោមចន្លោះប្រហោងទាំងនេះគឺមានលេខកូដ CVE-2023-24072, CVE-2023-24073, CVE-2023-24074, CVE-2023-24075, CVE-2023-24076 ។ សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុនដែលរងគ្រោះដោយចន្លោះប្រហោងនេះមានដូចជា S22, M33, M13, M12, A71, A53, A33, A21, A13, A12 និង A04 series ។ សម្រាប់ក្រុមហ៊ុន Vivo វិញមានស្មាតហ្វូន S16, S15, S6, X70, X60 និង X30 series ហើយសម្រាប់ក្រុមហ៊ុន Google វិញមានស្មាតហ្វូន Pixel 6 និង Pixel 7 series ។សម្រាប់ស្មាតវ៉ចគឺមានប្រភេទប្រើប្រាស់នូវបន្ទះឈីប Exynos W920 chipset ហើយសម្រាប់រថយន្តគឺប្រភេទប្រើប្រាស់បន្ទះឈីប Exynos Auto T5123 chipset ៕