ពេលនេះ មេរោគ Emotet malware ត្រូវបានចែកចាយដោយប្រើប្រាស់នូវ Microsoft OneNote email attachments ហើយក្រុមហ៊ុន Microsoft មិនអាចចាប់បាននោះទេ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bleepingcomputer នៅថ្ងៃ ទី 18 ខែមីនា ឆ្នាំ ២០២៣ ។
Emotet គឺជាប្រភេទមេរោគ malware botnet ដែលកាលពីដំបូងត្រូវបានចែកចាយតាមរយៈឯកសារ Microsoft Wordនិង Excel attachments ដែលមានផ្ទុកនូវ macro ដែលមានមេរោគ។ ប្រសិនបើអ្នកប្រើប្រាស់បើកនូវ attachment និងដំនើរការនូវ macros នោះ DLL នឹងត្រូវបានដោនឡូត និងប្រតិបត្តិដើម្បីតម្លើងនូវមេរោគ Emotet malware ។
មេរោគ malware នេះអាចលួចយកនូវ email contacts និង email content សម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការ spam នាពេលខាងមុខ។ វានឹងធ្វើការដោនឡូតនូវ payloads ជាច្រើនទៀតដែលនឹងចូលទៅគ្រប់គ្រងទៅលើបណ្តាញទាំងមូលបាន។ ការចូលដំណើរការនេះត្រូវបានប្រើប្រាស់នូវវិធីសាស្រ្តនៃការវាយប្រហារជាច្រើនដូចជា ransomware attacks, data theft, cyber espionage និង extortion ជាដើម។ គួរបញ្ជាក់ផងដែរថា ពេលនេះ ក្រុមហ៊ុន Microsoft ក៏ធ្វើការ block ដោយស្វ័យប្រវត្តិទៅលើ macros នៅក្នុង downloaded Word និង Excel documents ។
គួរបញ្ជាក់ផងដែរថា សម្រាប់ Windows admins អាចធ្វើការ config នៅក្នុង group policies ដើម្បីការពារការវាយប្រហារ Microsoft OneNote files ។ Admins អាចប្រើប្រាស់នូវ group policies ដើម្បីធ្វើការ block embedded files នៅក្នុង Microsoft OneNote ៕