ក្រុមហេគឃ័រ APT28 ប្រើភាពងាយរងគ្រោះក្នុង Cisco Routers ដើម្បីពង្រាយមេរោគ

0

ស្ថាប័ន NCSC-U.K ស្ថាប័ន NSA ស្ថាប័ន CISA និងស្ថាប័ន FBI បោះពុម្ភផ្សាយការប្រឹក្សារួមមួយដែលរៀបរាប់អំពីរបៀបដែលក្រុមហេគឃ័ររុស្ស៊ី APT28 កេងប្រវ័ញ្ចលើរ៉ោតទ័រ Cisco កាលពីឆ្នាំ2021។ ក្រុមហេគឃ័រ APT28  កំពុងកេងប្រវ័ញ្ចរ៉ោតទ័រ Cisco ដែលត្រូវរក្សាទុក និងដាក់ពង្រាយមេរោគផ្ទាល់ខ្លួននៅលើឧបករណ៍ដែលមិនជួសជុល។

យុទ្ធនាការនេះបង្កផលប៉ះពាល់ដល់រ៉ោតទ័រមួយចំនួនដែលមានទីតាំងនៅអឺរ៉ុប និងស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាបុគ្គលប្រមាណជា 250នាក់។អ្នកជំនាញទាញចំណាប់អារម្មណ៍ថា តួអង្គគំរាមកំហែងដែលឧបត្ថម្ភដោយរដ្ឋកំពុងបង្កើតមេរោគផ្ទាល់ខ្លួនសម្រាប់ឧបករណ៍បណ្តាញដើម្បីអនុវត្តសកម្មភាពចារកម្មតាមអ៊ីនធឺរណិត និងឃ្លាំមើល។

ដើម្បីបញ្ចៀសបញ្ហា អង្គភាព CISA ផ្តល់ដំបូន្មានឱ្យបិទ SNMP v2 ឬ Telnet នៅលើរ៉ោតទ័ររបស់ក្រុមហ៊ុន Cisco ព្រោះពិធីការទាំងនេះអាចអនុញ្ញាតឱ្យមានការលួចព័ត៌មានសម្ងាត់ពីចរាចរណ៍ដែលមិនអ៊ិនគ្រីប៕

ប្រភពព័ត៌មាន​ cyware ចុះផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here