ហ្គូហ្គលក្លោដណែនាំពីសុវត្ថិភាព AI Workbench ដែលអាចវិភាគនិងរកឃើញការបំពានយ៉ាងរហ័ស

0

ក្រុមហ៊ុនហ្គូហ្គលកំពុងតែដើរតាមកន្លងរបស់ Microsoft តាមរយៈការដាក់ចេញនូវសុវត្ថិភាព (Security) AI Workbench នៅលើ Google Cloud តាមរយៈប្រើគម្រូ AI ជំនាន់ថ្មី ដើម្បីដឹងពីការគំរាមកំហែងកាន់តែច្បាស់។Sec-PaLM ជាការផ្តល់ថាមពលផ្នែកសុវត្ថិភាពសាយប័រ គឺជាគម្រូភាសាឯកទេស (LLM) ដែលជាការសម្រួលសម្រាប់ប្រើប្រាស់សុវត្ថិភាព។ គំនិតនេះគឺជាការទាញយកអត្ថប្រយោជន៍នៅក្នុង AI ជំនាន់ថ្មីដើម្បីបង្កើនការវិភាគឧប្បត្តិហេតុ, រកឃើញការគំរាមកំហែង និងវិភាគដើម្បីទប់ស្កាត់ការឆ្លងថ្មីៗ ដោយ ផ្តល់នូវភាពវ័យឆ្លាតដែលអាចទុកចិត្ត។

ជាងនេះ សុវត្ថិភាព AI Workbench ពង្រីកខ្លួនកាន់តែទូលាយដែលដំណើរការដោយ AI ថ្មីរួមមាន VirusTotal Code Insight និង Mandiant Breach Analytics for Chronicle ដើម្បីវិភាគស្រ្គីបអាក្រក់និងដាស់តឿនអតិថិជនពីការរំលោភបំពាននៅក្នុងបរិស្ថានរបស់ពួកគេ។ អ្នកប្រើប្រាស់ Security Copilot មានមូលដ្ឋានលើ GPT-4 របស់ Microsoft អាចស្រាវជ្រាវ, វិភាគ និងស៊ើបអង្កេតទិន្នន័យសុវត្ថិភាពជាមួយនឹងគោលបំណងដើម្បីកាត់បន្ថយពេលឆ្លើយតប (time-to-response) ក៏ដូចជាកំណត់ភាពពេញលេចនៃព្រឹត្តិការណ៏លឿនផងដែរ។

ម្យ៉ាងវិញទៀត លក្ខណៈ Code Insight នៅក្នុង VirusTotal ត្រូវធ្វើឡើងដើម្បីសង្ខេបភាសាធម្មជាតិ (natural language summaries) នៃកូដខ្លីៗ ដើម្បីរកឱ្យឃើញនិងកាត់បន្ថយការគំរាមកំហែងដែលអាចកើតមាន។ វាក៏អាចត្រូវប្រើដើម្បីដាក់ទង់អវិជ្ជមាន (flag false negatives) និងលុបភាពវិជ្ជមានមិនពិត (clear false positives)។ ការផ្តល់នូវគន្លឹះមួយទៀតគឺសុវត្ថិភាព Command Center AI ដែលប្រើ Sec-PaLM ដើម្បីផ្តល់នូវប្រតិបត្តិករ ការវិភាគភ្លាមៗនៃការឃើញនិងផ្លូវវាយប្រហារដែលអាចកើតមាន ក៏ដូចជាទ្រព្យដែលរងផលប៉ះពាល់និងអនុសាសន៍នៃការកាត់បន្ថយការគំរាមកំហែង។

Google កំពុងតែប្រើគម្រូ machine learning ដើម្បីស្វែងរកនិងឆ្លើយតបការបំពាន API និងការវាយប្រហារ logic អាជីវកម្ម ដែលត្រង់នោះហេគឃ័របង្កើតមុខងារស្របច្បាប់ដើម្បីវាយប្រហារដោយគ្មានការជូនដំណឹងពីសុវត្ថិភាពទេ។អ្នកគ្រប់គ្រងទូទៅ Sunil Potti នៅ Google ថ្លែងថា ដោយសារតែសុវត្ថិភាព AI Workbench ត្រូវបង្កើតឡើងនៅលើរចនាសម្ព័ន្ធ Vertex AI របស់ Google Cloud អតិថិជនអាចគ្រប់គ្រងទិន្នន័យរបស់ពួកគេជាមួយនឹងសមត្ថភាពថ្នាក់សហគ្រាសដូចជាការផ្តាច់ទិន្នន័យ (data isolation), ការការពារទិន្នន័យ, អធិបតេយ្យភាពនិងការគាំទ្រនូវអនុលោមភាព។ ការវិវត្តក្រោយមកជាច្រើនថ្ងៃបន្ទាប់ពីក្រុមហ៊ុន Google ប្រកាសពីការបង្កើតនៃផ្នែកថ្មីហៅថា Google DeepMind ដែលផ្តល់មកជាមួយក្រុមស្រាវជ្រាវ AI ពី DeepMind និង Brain team ពី Google research ដើម្បីបង្កើតប្រព័ន្ធដែលកាន់តែមានសុវត្ថិភាពនិងការទទួលខុសត្រូវ។ ព័ត៌មានស្តីពីសុវត្ថិភាព AI Workbench របស់ Google ក៏ធ្វើតាមគម្រោងរបស់ GitLab សម្រាប់រួមបញ្ចូល AI ចូលទៅក្នុងផ្លេតហ្វមរបស់ខ្លួនដើម្បីជួយអ្នកអភិវឌ្ឍជៀសវាងពីបញ្ហាដែលអាចកើតមាននៅពេលធ្វើតេស្តសុវត្ថិភាព៕

ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here