ក្រុមហ៊ុនហ្គូហ្គលបិទខ្ទប់កម្មវិធីអាក្រក់ចំនួន ១,៤៣លាន និង គណនីអាក្រក់ចំនួន ១៧៣ពាន់ នៅឆ្នាំ២០២២

0

ក្រុមហ៊ុនហ្គូហ្គលបង្ហើបប្រាប់ថាខ្លួនអភិវឌ្ឍលក្ខណៈ (features) ផ្នែកសុវត្ថិភាពនិងដំណើរការ កម្មវិធីការពារខ្លួនដើម្បីបិទ (block) កម្មវិធីអាក្រក់ចំនួន ១,៤៣លាន ចេញពី Play Store នៅក្នុងឆ្នាំ២០២២។ ជាងនេះទៀត ក្រុមហ៊ុនថ្លែងថាវាហាមគណនីអាក្រក់ចំនួន ១៧៣ពាន់ និងការពារប្រាក់ជាង ២ពាន់លានដុល្លារពីការបោកប្រាស់ និងប្រតិបត្តិការ (transactions) បំពានតាមរយៈលក្ខណៈ developer-facing  ដូចជា Voided Purchases API, Obfuscated Account ID និង Play Integrity API។

បន្ថែមពីលើវិធីសាស្រ្តផ្ទៀងផ្ទាត់អត្តសញ្ញាណដូចជា លេខទូរស័ព្ទ និងអាសយដ្ឋានអុីម៉ែលដើម្បីរួមចំណែកក្នុង Google Play ក្នុងការកាត់បន្ថយគណនីដែលប្រើដើម្បីបោះពុម្ពផ្សាយកម្មវិធីដែលផ្ទុយនឹងគោលការណ៍របស់ខ្លួន បើយោងតាមការចង្អុលបង្ហាញពីក្រុមហ៊ុនហ្គូហ្គល។ អ្នកស្រាវជ្រាវបន្ថែមថា វាការពារកម្មវិធីដែល submit ប្រមាណជា ៥០០ពាន់ពីសិទ្ធិដំណើរការមិនចាំបាច់ជាងបីឆ្នាំមកហើយ។ លើសពីនេះ អ្នកស្រាវជ្រាវក៏បន្ថែមថា នៅក្នុងឆ្នាំ២០២២ កម្មវិធី (program) អភិវឌ្ឍសុវត្ថិភាពកម្មវិធី (App) ជួយអ្នកអភិវឌ្ឍដោះស្រាយបញ្ហាភាពទន់ខ្សោយផ្នែកសុវត្ថិភាពប្រមាណជា ៥០០ពាន់ និង ៣០០ពាន់ កម្មវិធីដែលមានមូលដ្ឋានដំឡើងរួមបញ្ចូលគ្នាប្រហែល ២៥០លាន។

CloudSEK ផ្តល់យោបល់ពីការរកឃើញរបស់ខ្លួនថា កម្មវិធី Android ជាច្រើនដូចជា Canva, LinkedIn, Strava, Telegram និង WhatApp មានសុពលភាព session cookies បន្ទាប់ពីកម្មវិធីត្រូវបញ្ជូនពីឧបករណ៍មួយទៅឧបករណ៍ផ្សេងទៀត។ ខណៈពេលការវាយប្រហារតម្រូវឱ្យហេគឃ័រមានសិទ្ធិចូលប្រើទូរស័ព្ទគោលដៅ គ្រប់គ្រងគណនី និង ចូលប្រើទិន្នន័យសម្ងាត់ដោយគ្មានការអនុញ្ញាត។ ដើម្បីកាត់បន្ថយការគំរាមកំហែង អ្នកប្រើប្រាស់ត្រូវផ្តល់អនុសាសន៍ឱ្យបើកការផ្ទៀងផ្ទាត់២កត្តា (2FA) ដើម្បីបន្ថែមស្រទាប់ការពារគណនី ពិនិត្យការអនុញ្ញាតកម្មវិធី ការពារឧបករណ៍ជាមួយនឹងលេខសម្ងាត់ និងជៀសវាងទុកឧបករណ៍ចោលនៅទីសាធារណៈ៕

ប្រភពព័ត៌មាន៖ thehackernews ចុះផ្សាយថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here