ភ្នាក់ងារ FBI រឹបអូសសេវាប្តូររូបិយប័ណ្ណនិម្មិតដើម្បីទប់ស្កាត់ការទូទាត់ប្រាក់លោះ

0

សេចក្តីរាយការណ៍ថ្មីមួយបញ្ជាក់ខ្លឹមសារថា ភ្នាក់ងារ FBI បិទសេវាកម្មប្តូររូបិយប័ណ្ណនិម្មិតចំនួន៩ ដែលជាកម្មសិទ្ធិរបស់អង្គការនានាដើម្បីការពារឧក្រិដ្ឋជនតាមអ៊ីនធឺរណិតមិនឱ្យធ្វើការលាងលុយរបស់ពួកគេ។ អ្នកគំរាមកំហែងប្រើប្រាស់សេវាកម្មប្តូររូបិយប័ណ្ណនិម្មិតទាំងនោះដើម្បីទទួលប្រាក់លោះតាមរយៈសកម្មភាពឧក្រិដ្ឋកម្មលើអ៊ិនធឺរណិត។

ឈ្មោះ​ដូម៉េនទាំងអស់​ដែលសមត្ថកិច្ច​រឹបអូស​រួមមាន ​ដូម៉េន24xbtc.com  ​ដូម៉េន 100btc.pro ​ ដូម៉េន pridechange.com ​ ដូម៉េន101crypta.com ​ ដូម៉េនuxbtc.com ​ ដូម៉េន trust-exchange.org  ​​ដូម៉េន bitcoin24.exchange ​ដូម៉េន paybtc.pro​ និង​ដូម៉េន owl.gold។

សេវាកម្មប្តូររូបិយប័ណ្ណនិម្មិតគឺមិនអនុលោមតាមច្បាប់ទេ ប្រសិនបើពួកគេមានកម្មវិធីធូរលុងក្នុងការប្រឆាំងការលាងលុយកខ្វក់ ឬមិនប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់អ្នកប្រើប្រាស់។ ភ្នាក់ងារ FBI បញ្ជាក់ឱ្យដឹងថា សេវាកម្មគ្រប់ប្រភេទដែលដំណើរការនៅក្នុងប្រព័ន្ធអេកូឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិតគឺបំពានលើច្បាប់ទី 18 នៃក្រមរដ្ឋប្បវេណី វគ្គ 1960 និងវគ្គ1956។ បន្ថែមលើសពីនេះ ការប្តូររូបិយប័ណ្ណខុសច្បាប់ទាំងនេះត្រូវផ្សព្វផ្សាយតាមអ៊ីនធឺរណិត ដើម្បីទទួលឧក្រិដ្ឋជនតាមអ៊ីនធឺរណិតកាន់តែច្រើនថែមទៀតដើម្បីប្រើប្រាស់វេទិកាប្តូរប្រាក់របស់ពួកគេ ដែលជាលទ្ធផលបង្កើតប្រាក់ចំណូលយ៉ាងច្រើនសន្ធឹក។

វេទិកាទាំងនេះគឺជាកន្លែងប្រតិបត្តិការសម្រាប់តួអង្គគំរាមកំហែងដែលទទួលខុសត្រូវចំពោះមេរោគ ransomware ការបោកប្រាស់ និងយុទ្ធនាការបន្លំផ្សេងទៀត។ សេវាកម្មទាំងនេះត្រូវដាក់ឱ្យប្រើប្រាស់ទាំងនៅក្នុងប្រទេសដែលនិយាយភាសារុស្សី និងភាសាអង់គ្លេស។ ភ្នាក់ងារ FBI និងកំពុងស៊ើបអង្កេតទៅលើបញ្ហានេះបន្ថែមទៀត ហើយនឹងដាក់បដារឹបអូសគេហទំព័រទាំងនេះ ដើម្បីជូនដំណឹងដល់អ្នកទស្សនាអំពីសកម្មភាពរបស់ពួកគេ។គួរបញ្ជាក់បន្ថែមផងដែរថា ការបើកអាជីវកម្មសេវាប្រាក់ដោយគ្មានអាជ្ញាប័ណ្ណប្រតិបត្តិការ និងជួយលាងលុយកខ្វក់ គឺជាឧក្រិដ្ឋកម្មសហព័ន្ធ៕

ប្រភព gbhackers ចុះផ្សាយឡើងវិញថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here