និយតករ EU ពិន័យក្រុមហ៊ុន Meta ជាង ១ពាន់លានដុល្លារ ពីបទបញ្ជូនទិន្នន័យខុសច្បាប់

0

ក្រុមហ៊ុន Meta ត្រូវពិន័យជាប្រាក់ ១,៣ពាន់លានដុល្លារ ក្រោមច្បាប់ការពារទិន្នន័យសហភាពអឺរ៉ុប ពីបទបញ្ជូនទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់ទៅកាន់សហរដ្ឋអាមេរិក។ក្រុមប្រឹក្សាការពារទិន្នន័យ (EDPB) សម្រេចចិត្តថា ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះត្រូវបញ្ជាឱ្យបញ្ជូនទិន្នន័យរបស់ខ្លួន ដោយអនុលោមតាមច្បាប់ GDPR និងលុបការរក្សាទិន្នន័យខុសច្បាប់ និងដំណើរការទិន្នន័យនៅក្នុងរយៈពេល៦ខែ។

ជាងនេះទៀត ក្រុមហ៊ុន Meta ត្រូវទុកពេលឱ្យ ៦ខែ ដើម្បីផ្អាកការបញ្ជូនទិន្នន័យរបស់អ្នកប្រើហ្វេសប៊ុក ទៅកាន់ Instagram and WhatApp អាមេរិក ដែលគ្រប់គ្រងដោយក្រុមហ៊ុន។ ប្រធានក្រុមប្រឹក្សា EDPB ថ្លែងថា ក្រុមប្រឹក្សា EDPB រកឃើញថា ការរំលោភបំពានរបស់ IE នៅក្នុងក្រុមហ៊ុន Meta មានសភាពធ្ងន់ធ្ងរតាំងពីវាបញ្ជូនការវិភាគទិន្នន័យ (systematic), ការរង្វិលជុំ (repetitive) និងវាស់វែងទិន្នន័យ (continuous)។ ក្រុមហ៊ុនហ្វេសប៊ុកមានអ្នកប្រើរហូតដល់ទៅរាប់លាននាក់នៅប្រទេសអឺរ៉ុប ដូច្នេះទំហំទិន្នន័យឯកជនដែលត្រូវបញ្ជូនពិតជាមិនតិចទេ។ ការពិន័យមិនធ្លាប់មានពីមុនគឺជាសញ្ញាមួយប្រាប់ដល់អង្គភាពផ្សេងថាការរំលោភបំពានធ្ងន់ធ្ងរមានផលវិបាកខ្លាំង។

អាជ្ញាធរការពារទិន្នន័យអឺរ៉ុបសង្កត់ធ្ងន់លើកង្វះខាតការការពារឯកជនភាពដែលមានចែងនៅក្នុងច្បាប់ GDPR នៅអាមេរិក ដែលបណ្តាលឱ្យសេវាឆ្លាតវ័យអាមេរិកអាចដំណើរការទិន្នន័យដែលជាកម្មសិទ្ធិរបស់ជនជាតិអឺរ៉ុបដោយគ្រាន់តែបន្លំថាកម្មវិធី virtue ពួកគេត្រូវបញ្ជូនទៅម៉ាស៊ីនមេដែលមានទីតាំងនៅអាមេរិក។ ការសម្រេចនេះកើតចេញពីបណ្តឹងផ្លូវច្បាប់ពីសកម្មជន Austrian ដែលជាស្ថាបនិក NOYB កាលពីពាក់កណ្តាលឆ្នាំ២០១៣ ពាក់ព័ន្ធនឹងទិន្នន័យអ្នកប្រើអឺរ៉ុបមិនត្រូវការពារពីភ្នាក់ងារឆ្លាតវ័យអាមេរិក នៅពេលទិន្នន័យទាំងនោះត្រូវបញ្ជូនឆ្លងកាត់ Atlantic។ ក្រុមហ៊ុន Meta គ្រោងនឹងមានដំណោះស្រាយថ្មីសម្រាប់ការបញ្ជូនទិន្នន័យនាពេលខាងមុខ ប៉ុន្តែនេះទំនងជាមិនមែនជាដំណោះស្រាយអចិន្រ្តៃយ៍ទេ។ ដំណោះស្រាយថ្មី Meta ទំនងជារក្សាទិន្នន័យរបស់សហភាពអឺរ៉ុបនៅក្នុងសហភាពអឺរ៉ុប។ ក្រុមហ៊ុន Meta ថ្លែងថា វាមានបំណងប្តឹងឧទ្ធរណ៍ដោយសារតែករណីនេះ “មិនសមហេតុផល និងមិនចាំបាច់” និងមាន “ភាពចំរូងចំរាស់មូលដ្ឋាននៃច្បាប់” រវាងច្បាប់រដ្ឋាភិបាលអាមេរិក ចំពោះការប្រើប្រាស់ទិន្នន័យនិងសិទ្ធិឯកជនសហភាពអឺរ៉ុប។

អ្នកនាំពាក្យក្រុមហ៊ុន Meta ថ្លែងថា ខ្លួនគ្មានលទ្ធភាពបញ្ជូនទិន្នន័យឆ្លងព្រំដែនទេ ដោយសារបញ្ហាអុីនធឺណិតកំពុងតែប៉ះពាល់ដល់ជាតិ និងតំបន់ silos ដែលជាការរឹតបន្តឹងសេដ្ឋកិច្ចសកល និងមិនឱ្យបរទេសដែលមិនរស់នៅក្នុងប្រទេសអាចចែករំលែកសេវាដែលយើងពឹងផ្អែកនោះទេ។ កាលពីឆ្នាំមុន ក្រុមហ៊ុនព្រមានថា វាបញ្ជាឱ្យផ្អាកការបញ្ជូនទិន្នន័យទៅសហរដ្ឋអាមេរិក។ វាប្រហែលជាឈប់បញ្ជូន “ផលិតផល និងសេវាសំខាន់ជាច្រើន” នៅអឺរ៉ុប។ បើយោងតាមកាសែត Wall Street ឱ្យដឹងថា កិច្ចព្រមព្រៀងបញ្ជូនទិន្នន័យឆ្លង Atlantic ថ្មីត្រូវគេរំពឹងថានឹងត្រូវបញ្ចប់ជាការជំនួសនូវ Privacy Shield នៅចុងឆ្នាំនេះ។ ការពិន័យជាទឹកប្រាក់លើកទី៣ ចេញដោយ DPC កាលពីដើមឆ្នាំ២០២៣នេះ ក្រុមអ្នកឃ្លាំមើលពិន័យប្រាក់ ៣៩០លានអឺរូ ពីបទប្រើព័ត៌មានអ្នកប្រើខុស (មប្រើការផ្សាយពាណិជ្ជកម្មនៅក្នុងកម្មវិធី Facebook and Instagram)។ ពីរសប្តាហ៍ក្រោយ ក្រុមហ៊ុនត្រូវពិន័យជាប្រាក់ ៥,៥លានអឺរូ ពីបទប្រឆាំងនឹងច្បាប់ការពារទិន្នន័យ ដោយសារការទាក់ទាញអ្នកប្រើរបស់ខ្លួន “ឱ្យយល់ព្រមដំណើរការទិន្នន័យឯកជនសម្រាប់ការជម្រុញសុវត្ថិភាពនិងសេវា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here