ក្រុមហ៊ុន Facebook រងការពិន័យ 1.3 ពាន់លានដុល្លារលើករណីគ្រប់គ្រងទិន្នន័យ

0

ក្រុមហ៊ុន Facebook ដែលបច្ចុប្បន្នត្រូវប្តូរឈ្មោះទៅជា ក្រុមហ៊ុន Meta ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់ និង​វិវាទ​ជា​ច្រើន​ក្នុង​រយៈ​ពេល ១០ឆ្នាំ​កន្លង​មក​នេះ។ ការចោទប្រកាន់ភាគច្រើនមានជាប់ទាក់ទងទៅនឹងឯកជនភាព ការការពារទិន្នន័យ និងការឃ្លាំមើលនៅក្នុងប្រទេសផ្សេងទៀត។ ទោះ​ជា​យ៉ាង​ណាក៏ដោយ សំណុំ​រឿង​មួយ​ដែល​ប្តឹងក្រុមហ៊ុន ​ Facebook កាល​ពី​ឆ្នាំ២០១៣ ត្រូវ​​គេ​ចេញ​សាលក្រម។

ករណីនេះមានជាប់ពាក់ព័ន្ធនឹងចារកម្មដ៏ធំរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបនិងការផ្ទេរទិន្នន័យពីមជ្ឈមណ្ឌលទិន្ន័យសហភាពអឺរ៉ុបទៅកាន់មជ្ឈមណ្ឌលទិន្នន័យសហរដ្ឋអាមេរិក។បើយោងតាមច្បាប់ចារកម្មសហរដ្ឋអាមេរិក (FISA 702) ឱ្យដឹងថា ក្រុមហ៊ុន Meta រងការចោទប្រកាន់ពីបទផ្ទេរទិន្នន័យមួយចំនួនធំក្នុងរយៈពេល 10ឆ្នាំកន្លងមកនេះ។យោងតាមប្រភពតុលាការយុត្តិធម៌អឺរ៉ុប (CJEU) បញ្ជាក់ឱ្យដឹងថា ឥឡូវនេះក្រុមហ៊ុន Meta នឹងត្រូវបង់ប្រាក់ពិន័យចំនួន 1.2ពាន់លានអឺរ៉ូ និងត្រូវបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទាំងអស់ទៅមជ្ឈមណ្ឌលទិន្នន័យសហភាពអឺរ៉ុបវិញ។

លោក Edward Snowden លើកឡើងអំពីសកម្មភាពចារកិច្ចរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ2013 ដែលបង្កើតការបំផ្លិចបំផ្លាញដ៏ធំធេងប្រឆាំងនឹងឧបករណ៍ឃ្លាំមើលរបស់អង្គការ NSA។  ក្រុមហ៊ុន Meta ដឹងពីករណីដែលត្រូវគេប្តឹងប្រឆាំងក្រុមហ៊ុនកាលពីឆ្នាំ2013 ប៉ុន្តែមិនចាត់វិធានការណ៍ប្រុងប្រយ័ត្នណាមួយក្នុងរយៈពេល 10ឆ្នាំកន្លងមកនេះ។ប្រទេសផ្សេងទៀតដូចជាប្រទេសអូទ្រីស ប្រទេសបារាំង និងប្រទេសអ៊ីតាលី ក៏មានអារម្មណ៍ថា សេវាកម្មរបស់សហរដ្ឋអាមេរិកខុសច្បាប់ដែរ ប៉ុន្តែមិនបន្តការផាកពិន័យធំដុំនោះទេ។

វាត្រូវចំណាយពេលជិត ១០ឆ្នាំ នៅក្នុងការដំណើរការកាត់ក្តីចំនួន 3លើក និងចំណាយប្រាក់ 10លានអឺរ៉ូដើម្បីបញ្ចប់សាលក្រម ខណៈពេលដែលអង្គការការពារ DPC របស់ប្រទេសអៀរឡង់កំពុងព្យាយាមការពារក្រុមហ៊ុន Meta តាមគ្រប់មធ្យោបាយ។ ដំបូងឡើយ ក្រុមហ៊ុន Meta ច្រានចោលករណីនេះថាមិនសមហេតុផល ដោយមានលោក Schrems ជាសកម្មជនអូទ្រីសត្រូវត្រលប់ទៅចួបតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប(CJEU)វិញ។ អង្គការការពារ DPC ក៏ព្យាយាមកំណត់ថា ក្រុមហ៊ុន Meta ប្រើឃ្លា “កិច្ចសន្យាស្តង់ដារចាប់ពីពេលនេះតទៅ” ដោយពួកគេមិនអាចចាត់វិធានការណាមួយប្រឆាំងនឹងក្រុមហ៊ុន Meta នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការទាមទារនេះត្រូវច្រានចោលដោយតុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប CJEU ដែលធ្វើឱ្យអង្គការការពារ DPC ផ្តល់ខែលការពារចុងក្រោយដល់ក្រុមហ៊ុន Meta ដោយការប្រកែកដើម្បីបញ្ឈប់ការផាកពិន័យ និងយល់ស្របជាមួយនឹងការលុបទិន្នន័យដែលត្រូវផ្ទេររួចហើយ។ ស្ថាប័នឯករាជ្យការពារទិន្នន័យអឺរ៉ុបប័រ ដែលហៅកាត់ថា EDPB បដិសេធសាលក្រមនោះ។ដំណើរការរបស់តុលាការ និងសាលក្រមទាំងនេះមានស្ថានភាពរង្គោះរង្គើរវាងកិច្ចព្រមព្រៀងទិន្នន័យសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនោះគឺជាកិច្ចព្រមព្រៀងការការពារឯកជនភាព និងសុវត្ថភាព Harbor  ដែលប្រឈមមុខនឹងការរិះគន់ជាច្រើន។ឯកជនភាពត្រូវតែជាជម្រើសមួយជានិច្ច នៅពេលនិយាយអំពីការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់។ ការប្រើប្រាស់នាជំនាន់បច្ចុប្បន្នគឺពឹងផ្អែកទាំងស្រុងលើ “ទិន្នន័យ” ដែលត្រូវតែការពារតាមគ្រប់មធ្យោបាយទាំងអស់៕

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here