​សូម Patch ជាបន្ទាន់! ដើម្បីកាត់បន្ថយបញ្ហាបញ្ជាកូដពីចម្ងាយនៅក្នុង Fortinet FortiGate Firewalls  

0

ក្រុមហ៊ុនសន្តិសុខសាយប័រ Fortinet បញ្ចេញ patch ដើម្បីដោះស្រាយបញ្ហានៅក្នុង FortiGate firewalls ដែលអាចត្រូវហេគដើម្បីបញ្ជាកូដពីចម្ងាយ។បញ្ហា CVE-2023-27997 អាចឈានដល់ការផ្ទៀងផ្ទាត់ជាមុននៅលើឧបករណ៍ SSL VPN បើយោងតាមអ្នកស្រាវជ្រាវ ដែលរកឃើញនិងរាយការណ៍ពីបញ្ហានៅលើបណ្តាញសង្គម tweet កាលពីចុងសប្តាហ៍។

ក្រុមហ៊ុននៅមិនទាន់ផ្តល់ការណែនាំអ្វីនៅឡើយទេ បើទោះជាក្រុមហ៊ុនសន្តិសុខអុីនធឺណិតរំពឹងថានឹងមានរឿងលម្អិតជាងនេះ នាពេលឆាប់ៗក្តី។ ក្រុមហ៊ុនសន្តិសុខសាយប័របារាំងថ្លែងថា បញ្ហាត្រូវ patch នៅជំនាន់ 6.2.15, 7.0.12 និង 7.2.5។ ក្រុមហ៊ុនកត់សម្គាល់ថា បញ្ហានឹងផ្តល់ឱកាសឱ្យហេគឃ័រអាចចូលរំខានតាមរយៈ VPN បើទោះជា MFA ដំណើរការក៏ដោយ (activated)។

ជាមួយនឹងបញ្ហា Fortinet ក្លាយជាវុិចទ័រសម្រាប់ហេគឃ័រនាពេលប៉ុន្មានឆ្នាំនេះ វាណែនាំថាអ្នកប្រើគួរតែដំឡើងដំណោះស្រាយឱ្យឆាប់ ដើម្បីកាត់បន្ថយហានិភ័យ។ Cisco និង WMware បញ្ចេញបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហាប៉ះពាល់ដល់ Expressway Series និង TelePresence Video Communication Server (VCS) និង Aria Operations for Networks ដែលអាចនាំឱ្យមានបង្កើនសិទ្ធិ និងប្រតិបត្តិកូដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here