ក្រុមហេគឃ័រលួចទិន្ន័យសំខាន់នៅសាកលវិទ្យាល័យ Manchester

0

ការវាយប្រហារតាមអ៊ីនធឺរណិតដ៏គួរឱ្យព្រួយបារម្ភមួយកើតឡើងនៅសាកលវិទ្យាល័យ Manchester ហើយសាកលវិទ្យាល័យបញ្ជាក់ពីឧប្បត្តិហេតុនេះជាផ្លូវការនៅថ្ងៃទី9 ខែមិថុនា ឆ្នាំ2023។ព្រឹត្តិការណ៍ដ៏អកុសលនេះទំនងជាបណ្តាលឱ្យមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីអ្នកគំរាមកំហែង ដែលបង្កើនការព្រួយបារម្ភអំពីការប៉ះពាល់ទិន្នន័យដែលអាចកើតមាន។

សាកលវិទ្យាល័យ Manchester មានបុគ្គលិកគុណភាពមិនតិចជាង 10,000 នាក់ និងនិស្សិតចុះឈ្មោះចំនួន 45,000នាក់។ សាកលវិទ្យាល័យនេះគឺជាវិទ្យាស្ថានស្រាវជ្រាវសាធារណៈដ៏សំខាន់ និងជោគជ័យបំផុតមួយរបស់ចក្រភពអង់គ្លេស។ការរកឃើញការបំពាននៅក្នុងប្រព័ន្ធរបស់សាកលវិទ្យាល័យបញ្ជាក់ពីការជ្រៀតចូលដោយអ្នកវាយប្រហារ ដែលបង្កើនការព្រួយបារម្ភទាក់ទងនឹងការចម្លងទិន្នន័យដែលអាចកើតមាន។ លើសពីនេះទៅទៀត សាកលវិទ្យាល័យកំពុងធ្វើការយ៉ាងសកម្មជាមួយអ្នកជំនាញសន្តិសុខផ្ទៃក្នុង និងការគាំទ្រពីខាងក្រៅរួចទៅហើយ។ ការសហការរួមគ្នាននឹងអាចដោះស្រាយបញ្ហានេះ ផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវនូវប្រព័ន្ធដែលរងផលប៉ះពាល់ និងស្ដារមុខងារនៃប្រព័ន្ធឱ្យទាន់ពេលវេលា។

ក្រៅ​ពី​នេះ សាកល​វិទ្យាល័យ​​ជូន​ដំណឹង​ដល់​សមត្ថកិច្ច​ដូច​ខាង​ក្រោម៖

1-ការិយាល័យស្នងការព័ត៌មាន

2-មជ្ឈមណ្ឌលជាតិសន្តិសុខតាមអ៊ីនធឺរណិត

3-ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ

រហូត​មក​ដល់​ពេល​នេះ សមាជិក​នៃ​សាកល​វិទ្យាល័យ​មិន​មាន​កាតព្វកិច្ច​កំណត់​លេខ​សម្ងាត់​របស់​ខ្លួន​ឡើង​វិញ​ទេ។ ប៉ុន្តែពួកគេទទួលអនុសាសន៍យ៉ាងសំខាន់ឱ្យរក្សាស្ថានភាពនៃការប្រុងប្រយ័ត្នខ្ពស់ដើម្បីកាត់បន្ថយការវាយប្រហារដោយបន្លំ(phishing attacks)។ខាងសាកលវិទ្យាល័យមិនអាចផ្តល់ចម្លើយជាក់លាក់នៅឡើយទេអំពីអ្នកវាយប្រហារ ឬការស្រាវជ្រាវសំខាន់ៗ ឬព័ត៌មានផ្ទាល់ខ្លួនដែលត្រូវគេលួចយក។

យ៉ាងណាមិញ ខាងសាកលវិទ្យាអះអាងថា ពួកគេនៅតែបន្តស៊ើបអង្កេតបញ្ហាទាំងមូលជាមួយអ្នកជំនាញសន្តិសុខ និងធានាថាពួកគេនឹងចែករំលែកព័ត៌មានថ្មីៗសំខាន់ៗទាំងអស់ជាមួយសាធារណៈជននៅពេលដែលពួកគេមានព័ត៌មានបន្ថែម៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here