ក្រុមហ៊ុន ASUS បញ្ចេញ Patches សម្រាប់ដោះស្រាយបញ្ហាលើ Router

0

កាលពីថ្ងៃចន្ទ ក្រុមហ៊ុន ASUS តៃវ៉ាន់បញ្ចេញបច្ចុប្បន្នភាពកម្មវិធី firmware ដើម្បីដោះស្រាយបញ្ហាផ្សេងៗចំនួន៩ ដែលអាចប៉ះពាល់ដល់ router models។នៅក្នុងចំណោមបញ្ហាទាំង៩ មានបញ្ហា២ ធ្ងន់ធ្ងរខ្លាំង និង ៦ធ្ងន់ធ្ងរ ចំណែក ១ទៀតកំពុងតែវិភាគ។ ទាំងនេះសុទ្ធតែជាផលិតផលដែលរងផលប៉ះពាល់ ​GT6, GT-AXE16000, GT-AX11000 PRO, GT-AXE11000, GT-AX6000, GT-AX11000, GS-AX5400, GS-AX3000, XT9, XT8, XT8 V2, RT-AX86U PRO, RT-AX86U, RT-AX86S, RT-AX82U, RT-AX58U, RT-AX3000, TUF-AX6000 និង TUF-AX5400។

បញ្ហាចំនួន២ គឺ CVE-2018-1160 និង CVE-2022-26376 ត្រូវចាត់ទុកថាមានកម្រិតគ្រោះថ្នាក់រហូតដល់មាន CVSS score: 9,8។ រីឯ CVE-2018-1160 អាចឱ្យហេគឃ័រចូលបញ្ជាកូដតាមចិត្តពីចម្ងាយដោយគ្មានការផ្ទៀងផ្ទាត់។ ជាងនេះនៅមាន CVE-2022-26376 ដែលពណ៌នាថាអាចប៉ះពាល់ដល់ដំណើរការអង្គចងចាំនៅក្នុង Asuswrt firmware ដែលអាចជម្រុញតាមរយៈការស្នើ HTTP។ ក្រៅពីនេះមានបញ្ហាចំនួន៧ ផ្សេងទៀតរួមមាន៖ CVE-2022-35401, CVE-2022-38105, CVE-2022-38393, CVE-2022-46871, CVE-2023-28702, CVE-2023-28703 និង CVE-2023-31195។

ក្រុមហ៊ុន ASUS ណែនាំអ្នកប្រើឱ្យអាប់ឌែតទៅកាន់ជំនាន់ចុងក្រោយឱ្យឆាប់ដើម្បីកាត់បន្ថយហានិភ័យ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តល់យោបល់អ្នកប្រើឱ្យបិទសេវា accessible ពីខាង WAN ដើម្បីជៀសវាងការឈ្លានពាន។ ក្រុមហ៊ុនបន្ថែមថា សេវាទាំងនេះរួមមានការបញ្ជាពីចម្ងាយពី WAN, port forwarding, DDNS, VPN server, DMZ និង port trigger ដែលបញ្ឆោតអតិថិជនឱ្យកំណត់លេខសម្ងាត់ដាច់ដោយឡែក (set up separate passwords) សម្រាប់ wireless network និងគេហទំព័រគ្រប់គ្រង router៕

LEAVE A REPLY

Please enter your comment!
Please enter your name here