អាជ្ញាធរការពារទិន្នន័យស៊ុយអ៊ែត ព្រមានក្រុមហ៊ុនចំពោះការប្រើសេវា Google Analytics

0

អ្នកឃ្លាំមើលការការពារទិន្នន័យស៊ុយអ៊ែត ព្រមានក្រុមហ៊ុនចំពោះការប្រើសេវា Google Analytics ដោយសារមានការបារម្ភពីហានិភ័យនៃការឃ្លាំមើលរបស់រដ្ឋាភិបាល ដូចជាប្រទេស Austria, France និងអុីតាលី កាលពីឆ្នាំមុន។

បន្ទាប់ពីមានសាវនកម្មរបស់អាជ្ញាធរស៊ុយអ៊ែតលើការការពារឯកជនភាព (IMY) ប្រឆាំងនឹងក្រុមហ៊ុន៤ រួមមាន CDON, Coop, Dagens Industri និង Tele2។ IMY ថ្លែងថា នៅក្នុងការធ្វើសាវនកម្មរបស់វា IMY ចាត់ទុកថាទិន្នន័យបញ្ជូនទៅអាមេរិកតាមរយៈ statistics tool របស់ Google គឺជាទិន្នន័យឯកជនដោយសារទិន្នន័យអាចត្រូវភ្ជាប់ជាមួយទិន្នន័យផ្សេងដែលត្រូវបញ្ជូន។ អាជ្ញាធរក៏សន្និដ្ឋានថាវិធានសន្តិសុខដែលក្រុមហ៊ុនចាប់យកនៅមិនគ្រប់គ្រាន់ដើម្បីធនាពីកម្រិតនៃការការពារដែលត្រូវគ្នានឹងការធានានៅក្នុង EU/EEA នៅឡើយទេ។ អាជ្ញាធរការពារទិន្នន័យក៏ពិន័យអ្នកផ្តល់សេវា telecom របស់អ៊ុយស៊ែត Tele2 ជាប្រាក់ចំនួន ១.១លានដុល្លារ និងស្ទើរតែ 30k ដុល្លារចំពោះទីផ្សារអនឡានក្នុងតំបន់ CDON ដែលបរាជ័យក្នុងការអនុវត្តវិធានការសុវត្ថិភាពគ្រប់គ្រាន់ដើម្បីការពារទិន្នន័យមុនពេលបញ្ជូនទៅកាន់ជនអាណាមិក។ ជាងនេះទៀត CDON, Coop និង Dagens Industri ត្រូវបញ្ជាឱ្យលុបការប្រើសេវា Google Analytics។ គេក៏និយាយដែរថា Tele2 ឈប់ប្រើសេវានេះហើយ។

IMY បន្ថែមទៀតថា ការស៊ើបអង្កេតគឺអាស្រ័យលើពាក្យបន្តឹងឯកជនភាពមិនរកប្រាក់ចំណេញ (noyb) ដែលចោទប្រកាន់ពីការរំលោភលើច្បាប់ការពារទិន្នន័យទូទៅ (GDPR)។ ការសម្រេចចិត្តផ្អែកលើការពិតដែលថា ទិន្នន័យបញ្ជូនរវាងអឺរ៉ុប-អាមេរិកត្រូវរកឃើញថាខុសច្បាប់ ដោយសារទិន្នន័យរក្សាទុកនៅក្នុងម៉ាសុីនមេអាមេរិកអាចត្រូវដំណើរការដោយភ្នាក់ងារវ័យឆ្លាតនៅក្នុងប្រទេស។ ពាក់ព័ន្ធនឹងបញ្ហាស្រដៀងគ្នានេះធ្វើឱ្យយើងនឹកឃើញដល់ក្រុមហ៊ុនមេតាដែលកំពុងតែជាប់ពន្ធពិន័យចំនួន 1.3ពាន់លានដុល្លារ របស់ភ្នាក់ងារទិន្នន័យសហភាពអឺរ៉ុប។ អឺរ៉ុបនិងអាមេរិកគឺនៅក្នុងដំណើរការចុងក្រោយនៃការគ្រប់គ្រងការបញ្ជូនទិន្នន័យ ឈ្មោះគ្រោងការណ៍ឯកជនភាពទិន្នន័យអឺរ៉ុបអាមេរិកដែលជំនួសការការពារឯកជនភាពឥឡូវនេះមិនត្រឹមត្រូវទេ (now-invalid)៕

LEAVE A REPLY

Please enter your comment!
Please enter your name here