ភ្នាក់ងារសន្តិសុខរចនាសម្ព័ន្ធនិងសាយប័រអាមេរិក (CISA) ជំនួសនូវបញ្ហាចំនួន៨ ដែលជាស្គាល់ថាជា Known Exploited Vulnerabilities (KEV) catalog បើយោងតាមភស្តុតាងនៃការកេងចំណេញ។បញ្ហាទាំងនេះរួមមាន ៦ប៉ះពាល់ដល់ទូរស័ព្ទ Samsung និង ២ ប៉ះពាល់ដល់ D-Link devices។
បញ្ហាទាំងនេះត្រូវ patches រួមមាន៖ CVE-2021-25394, CVE-2021-25395, CVE-2021-25371, CVE-2021-25372, CVE-2021-25487, CVE-2021-25489, CVE-2019-17621 និង CVE-2019-20500។ ជាងនេះទៀតកាលពីខែមុន Palo Alto Networks Unit 42 បន្ថែមថា ហេគឃ័រប្រើ Mirai botnet កេងចំណេញលើបញ្ហានៅក្នុង IoT ដើម្បីផ្សព្វផ្សាយមេរោគកាលពីដើមខែមីនា ឆ្នាំ២០២៣។
ទោះបីយ៉ាងណា វាមិនច្បាស់ពីដំណើរការនៃការកេងចំណេញនៅក្នុងទូរសព័្ទ Samsung នៅឡើយទេ។ ប៉ុន្តែ វាប្រហែលជាប្រើ spyware ដែលដាក់លក់ដើម្បីវាយប្រហារលើគោលដៅ។ គួរកត់សម្គាល់ដែរថា Google Project Zero បង្ហាញពីបញ្ហាកាលពីចុងឆ្នាំ២០២២ ដែលវាអាចត្រូវប្រើដើម្បីកេងចំណេញលើ Samsung handsets។ ភ្នាក់ងារ Federal Civilian Executive Branch (FCEB) តម្រូវឱ្យដោះស្រាយបញ្ហានៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ដើម្បីធានាថាបណ្តាញរបស់ពួកគេអាចប្រឆាំងនឹងការគំរាមកំហែង៕