កម្មវិធី២ នៅលើ Google Play Store បញ្ជូនទិន្នន័យឯកជន ១,៥លាននាក់ ទៅចិន

0

កម្មវិធីគ្រប់គ្រងឯកសារចំនួន២ នៅលើ Google Play Store បង្ហាញថា ជាកម្មវិធីលួចទិន្នន័យ ដែលបណ្តាលឱ្យអ្នកប្រើកម្មវិធី Android ប្រមាណជា ១,៥លាននាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។ កម្មវិធីទាំងនេះពាក់ព័ន្ធនឹងការបោកប្រាស់និងបញ្ជូនទិន្នន័យអ្នកប្រើដោយសម្ងាត់ទៅកាន់ម៉ាសុីនមេអាក្រក់នៅក្នុងប្រទេសចិន។

ក្រុមហ៊ុនសន្តិសុខទូរស័ព្ទនាំមុខគេ Pradeo ទទួលការដាស់តឿនពីការជ្រៀតចូល។ របាយការណ៍បង្ហាញពីកម្មវិធីលួចទិន្នន័យទាំង២ មានឈ្មោះថា File Recovery and Data Recovery (com.spot.music.filedate) ដែលមានអ្នកដំឡើងជាង ១លាននាក់ និង File Manager (com.file.box.master.gkd) ជាមួយនឹងអ្នកដំឡើងជាង ៥០០ពាន់នាក់។ កម្មវិធីទាំង២ នេះត្រូវបង្កើតឡើងដោយក្រុមតែមួយ។ កម្មវិធី Android ទាំងនេះមើលទៅដូចជាគ្មានគ្រោះថ្នាក់ទេ។ កម្មវិធីទាំងនេះប្រើតិចនិចអាក្រក់ និងដាក់ចេញដោយស្វ័យប្រវត្តិនៅពេលឧបករណ៍ reboots ដោយអ្នកប្រើដោយមិនចាំបាច់បញ្ចូល (input) ទេ។ ផ្ទុយពីអ្វីដែលពួកគេថ្លែងនៅលើ Google Play Store កម្មវិធីទាំង២ នេះធានាជូនអតិថិជនថា គ្មានការប្រមូលទិន្នន័យ ប៉ុន្តែម៉ាសុីនវិភាគរបស់ក្រុមហ៊ុន Pradeo រកឃើញថា ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗត្រូវប្រមូលដោយមិនប្រាប់។ ទិន្នន័យដែលលួចរួមមានបញ្ជីទាក់ទង (contact list), media files (រូបភាព ឯកសារសម្លេង និងវីដេអូ), real-time location, លេខកូដប្រទេសទូរស័ព្ទ, លម្អិតអ្នកផ្តល់ណេតវក, កូដណេតវកអ្នកផ្តល់SIM, ជំនាន់ប្រព័ន្ធប្រតិបត្តិការ, ម៉ាកឧបករណ៍ និងម៉ូឌែល។ អ្វីដែលកំពុងតែដាស់តឿនជាពិសេសគឺទិន្នន័យជាច្រើបញ្ជូនដោយកម្មវិធីលួចទិន្នន័យទាំងនេះ។ កម្មវិធីនីមួយៗដំណើរការច្រើនជាង ១០០ប្រតិបត្តិការ ដែលជាបរិមាណដ៏ច្រើនគួរឱ្យសង្ស័យ។ នៅពេលទិន្នន័យត្រូវប្រមូល វាត្រូវបញ្ជូនទៅកាន់ម៉ាសុីនមេចម្រុះនៅក្នុងប្រទេសចិន ដែលត្រូវចាត់ទុកថាជាការព្យាបាទដោយអ្នកជំនាញ។

កាន់តែអាក្រក់ជាងនេះទៀត អ្នកអភិវឌ្ឍកម្មវិធីលួចទិន្នន័យប្រើបច្ចេកទេសបង្ហាញពីភាពស្របច្បាប់ និងធ្វើឱ្យអ្នកប្រើពិបាកលុបកម្មវិធីលួចនេះចេញ។ ហេគឃ័របង្កើនចំនួននៃការដោនឡូតកម្មវិធីជាមួយនឹងការដំឡើង Farms ឬបន្លំជាកម្មវិធីទូរស័ព្ទ ដើម្បីបង្កើតភាពជឿជាក់។ ជាងនេះទៀត កម្មវិធីទាំង២នេះមានការអនុញ្ញាតខ្ពស់ដែលអនុញ្ញាតឱ្យពួកគេអាចលាក់ icons របស់ពួកគេនៅលើ home screen ដែលធ្វើឱ្យអ្នកប្រើពិបាកនឹងសង្ស័យចំពោះវា និងលុបវាចេញណាស់។ ក្រុមហ៊ុន Pradeo ផ្តល់ជាពន្លឺដល់បុគ្គល និងអង្គភាពពីការរកឃើញនេះ។ បុគ្គលគួរតែប្រយ័ត្ននៅពេលដោនឡូតកម្មវិធី ជាពិសេសប្រសិនបើអត់មាន rating មិនគួរផ្តោតតែលើចំនួនអ្នកប្រើនោះទេ។ វាចាំបាច់ណាស់អ្នកគួរតែអាន និងយល់ពីការអនុញ្ញាតរបស់កម្មវិធី មុនពេលដោនឡូតកម្មវិធីទាំងនោះមកប្រើ។ ចំពោះអង្គភាពគួរតែបណ្តុះបណ្តាលបុគ្គលិកអំពីហានិភ័យទូរស័ព្ទ និងកំណត់ automated mobile detection និងប្រព័ន្ធឆ្លើយតប ដើម្បីការពារការវាយប្រហារ។

ឧប្បតិ្តហេតុនេះបង្ហាញពីការប្រយុទ្ធប្រឆាំងរវាងអ្នកជំនាញសន្តិសុខសាយប័រ និង ហេគឃ័រដែលកេងចំណេញពីលើអ្នកប្រើដោយមិនដឹងខ្លួន។ ការប្រហារបែបមេរោគ (malware) និងលួចទិន្នន័យ (spyware) កំពុងតែមានការវិវត្តឥតឈប់ឈរ និងស្វែងរកមធ្យោបាយថ្មីដើម្បីជ្រៀតចូលផ្លេតហ្វមដែលទុកចិត្តដូចជា Google Play Store។ ក្នុងនាមជាអ្នកប្រើ អ្នកចាំបាច់ត្រូវតែប្រុងប្រយ័ត្ននៅពេលដោនឡូតកម្មវិធី និងជឿជាក់លើកម្មវិធីដែលនៅលើប្រភពល្បីឈ្មោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here