បើយោងតាមរបាយការណ៍ត្រីមាសទី2 នៃឆ្នាំ2023 របស់ក្រុមហ៊ុន GRIT បង្ហាញឱ្យឃើញថា មេរោគRansomware នៅតែជាការគម្រាមកំហែងជាប់លាប់ដែលបង្កឱ្យមានការបំផ្លិចបំផ្លាញដល់បុគ្គល អង្គការ និងស្ថាប័ណរដ្ឋាភិបាលនានា។ក្រុមហ៊ុន GRIT ត្រួតពិនិត្យជនរងគ្រោះពីមេរោគ ransomware ដែលរាយការណ៍ជាសាធារណៈចំនួន 1,177 ករណី ជាមួយនឹងការកើនឡើង 38% បើប្រៀបធៀបទៅនឹងត្រីមាសទី2នៃឆ្នាំ2022 និងមានការកើនឡើង 100% បើប្រៀបធៀបទៅនឹងត្រីមាសទី2 នៃឆ្នាំ2023 ។
វិស័យផលិតកម្ម និងបច្ចេកវិទ្យារងផលប៉ះពាល់ខ្លាំងបំផុតដែលមានចំនួន១៤% និង ១១% រៀងគ្នា។ ឧស្សាហកម្មប្រឹក្សាយោបល់ និងធានារ៉ាប់រងប្រឈមនឹងកំណើន 236% ខណៈពេលដែលក្រុមមេរោគ Ransomware-as-a-Service (RaaS) មានការកើនឡើង 260% ។ មេរោគ LockBit កាន់កាប់តំណែងលេចធ្លោនៅក្នុងឧស្សាហកម្មទាំងអស់ដែលរងផលប៉ះពាល់ លើកលែងតែការថែទាំសុខភាព ជាកន្លែងដែលវាប្រឈមនឹងការប្រកួតប្រជែងពីមេរោគ BianLian និងមេរោគ Karakurt ។
នៅត្រីមាសទី2 នៃឆ្នាំ2023 ស្ថិតិស្តីពីការគំរាមកំហែងពីមេរោគ ransomware បង្ហាញពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុមក្មេងទំនើង និងក្រុមឱកាសនិយមដែលកំពុងរីកចម្រើន។ ការកាត់បន្ថយរបាំងចូលនៅក្នុងឧក្រិដ្ឋកម្ម crimeware-as-a-service និងសេដ្ឋកិច្ច RaaS ទាក់ទាញអ្នកប្រព្រឹត្តអាក្រក់បន្ថែមទៀត។ អង្គការតូចៗប្រឈមនឹងហានិភ័យខ្ពស់ ដោយសារការកើនឡើងនៃការគំរាមកំហែងទាំងនោះ។
សរុបមក ទិដ្ឋភាពមេរោគ ransomware កំពុងវិវឌ្ឍឥតឈប់ឈរ ដែលពាក់ព័ន្ធនឹងសមាសធាតុដូចជាមេរោគ ransomware កែច្នៃឡើងវិញ ឧក្រិដ្ឋកម្ម និងការជំរិតទិន្នន័យ។ យ៉ាងណាមិញ ការចែករំលែកព័ត៌មានរវាងសន្តិសុខ និងការអនុវត្តច្បាប់មានសារៈសំខាន់ណាស់សម្រាប់ការកំណត់អត្តសញ្ញាណ និងរារាំងក្រុមមេរោគ ransomware ៕
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី28 ខែកក្កដា ឆ្នាំ2023