ធូល AI ថ្មីឈ្មោះ FraudGPT ត្រូវសម្រិតសម្រាំងសម្រាប់ការវាយប្រហារដែលស្មុគស្មាញ

0

ជំហានបន្ទាប់នៃមេរោគ WormGPT នោះគឺ FraudGPT ដែលពេលនេះហេគឃ័រកំពុងតែផ្សព្វផ្សាយនៅលើទីផ្សារវេប (web) ងងឹត និង Telegram channels។អ្នកស្រាវជ្រាវសន្តិសុខថ្លែងនៅក្នុងរបាយការណ៍កាលពីថ្ងៃអង្គារថា FraudGPT គឺជា AI bot សម្រាប់វាយប្រហារដូចជាបង្កើតអុីម៉ែលបញ្ឆោត (spear phishing), បំបែកវិធានការសុវត្ថិភាព (cracking tools) និងលួចបន្លំក្រេឌីតកាត។ល។ ក្រុមហ៊ុនសន្តិសុខសាយប័រថ្លែងថា ការផ្តល់ជូននេះមានតាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ការ subscription ក្នុងតម្លៃ ២០០ដុល្លារក្នុង ១ខែ (ឬ ១,០០០ដុល្លារសម្រាប់រយៈពេល ៦ខែ និង ១,៧០០ដុល្លារ សម្រាប់រយៈពេល ១ឆ្នាំ)។

បើយោងតាមសំដីរបស់ CanadianKingpin ឱ្យដឹងថា Chat GPT នេះត្រូវបង្កើតឡើងសម្រាប់មុខងារ លក្ខណៈ និងសមត្ថភាពចម្រុះដែលគ្មានព្រំដែន។ អ្នកចងក្រងអត្ថបទក៏បន្ថែមទៀតថា tool អាចត្រូវប្រើសម្រាប់សរសេរកូដអាក្រក់ បង្កើតមេរោគដែលមិនអាចរកឃើញ និងស្វែងរកភាពងាយរងគ្រោះនិងការបែកធ្លាយ។ រីឯ គម្រូភាសា (large language model (LLM)) ពិតដែលប្រើសម្រាប់អភិវឌ្ឍប្រព័ន្ធនោះ ឥឡូវនេះនៅមិនទាន់មានគេស្គាល់នៅឡើយទេ។

FraudGPT

ការអភិវឌ្ឍត្រូវផ្តល់ខណៈពេលដែលចំនួនហេគឃ័រប្រើប្រាស់ OpenAI ChatGPT ដូចជា AI tools កំពុងតែកើនឡើងសម្រាប់ភ្ជាប់អញ្ញត្តិហេគឃ័រថ្មី ដែលត្រូវបង្កើតឡើងដើម្បីផ្សាយគ្រប់សកម្មភាពឧក្រឹដ្ឋកម្មសាយប័រដែលមិនមានការរឹតបន្តឹងនោះ។ ដូចជា tools បន្ថែមពីលើគម្រូ phishing-as-a-service (PhaaS) ទៅកាន់កម្រិតបន្ទាប់ អាចដើរតួជាកម្មវិធី launchpad សម្រាប់ហេគឃ័រថ្មីដែលកំពុងតែស្វែងរកភ្ជាប់ phishing គួរឱ្យទុកចិត្ត និងវាយប្រហារអុីម៉ែលអាជីវកម្ម (BEC) ទ្រង់ទ្រាយធំ ដែលនាំឱ្យមានការលួចព័ត៌មានសម្ងាត់ និងការទូរទាត់តាមខ្សែ (wire) ដោយគ្មានការអនុញ្ញាត។

អ្នកស្រាវជ្រាវកត់សម្គាល់ថា ខណៈពេលណាដែលអង្គការអាចបង្កើត ChatGPT (និង tools ផ្សេង) ជាមួយការការពារដែលមានក្រមសីលធម៌នោះ វាមិនពិបាកក្នុងការអនុវត្តបច្ចេកវិទ្យាដដែលដើម្បីការពារនោះទេ។ ការអនុវត្តយុទ្ធសាស្រ្តការពារដ៏រឹងមាំជាមួយនឹងឧបករណ៍សុវត្ថិភាពសម្រាប់ការវិភាគរហ័ស ក្លាយជារឿងដ៏សំខាន់សម្រាប់ស្វែងរកហេគឃ័រដែលផ្លាស់ទីលឿន មុនពេល phishing email អាចប្តូរទៅជាមេរោគចាប់ជម្រិត ឬច្រោះយកទិន្នន័យនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here