កម្មវិធី Microsoft Bug Bounty Program នឹងផ្តល់រង្វាន់ជាទឹកប្រាក់13.8លានដុល្លារ

0

កម្មវិធី Microsoft Bug Bounty Program ផ្តល់រង្វាន់ $13.8M សហការជាមួយអ្នកស្រាវជ្រាវសន្តិសុខចំនួន 345 នាក់មកពី 45 ប្រទេស ដើម្បីរាយការណ៍អំពីបញ្ហាជាថ្នូរនឹងរង្វាន់។កម្មវិធី Microsoft Bug Bounty Program នឹងផ្តល់ប្រាក់រង្វាន់ចំនួន13.8 លានដុល្លារ ដោយកម្មវិធីនេះនឹងចាប់ដៃគូជាមួយអ្នកស្រាវជ្រាវសុវត្ថិភាពចំនួន ៣៤៥នាក់ មកពីប្រទេសចំនួន ៤៥ប្រទេសដើម្បីរាយការណ៍កំហុសជាថ្នូរនឹងប្រាក់រង្វាន់។

កម្មវិធីទាំងនេះ ដែលត្រូវគេស្គាល់ផងដែរថាជាកម្មវិធីផ្តល់រង្វាន់ភាពងាយរងគ្រោះ ជួយដល់ក្រុមហ៊ុននានាស្គាល់សហគមន៍ក្រុមហេគឃ័រដើម្បីបង្កើនសុវត្ថិភាពប្រព័ន្ធរបស់ពួកគេ។ ក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Apple ប្រើកម្មវិធី bug bounty ដើម្បីបើកឱ្យមានការចូលរួមកាន់តែច្រើនពីសហគមន៍ហេគឃ័រក្នុងការបង្កើនឱកាសនៃការស្វែងរកកំហុស មុនពេលក្រុមហេគឃ័រកេងប្រវ័ញ្ចលើប្រព័ន្ធរបស់ពួកគេ។

កម្មវិធី Microsoft Bug Bounty Program មានការអាប់ដេតជាច្រើនក្នុងរយៈពេល 12ខែកន្លងមកនេះមានដូចជា៖

-កម្មវិធី Microsoft Teams Preview Bug Bounty ក្នុងខែមករា ឆ្នាំ២០២៣

-ការប្រកួតប្រជែងការអញ្ជើញស្រាវជ្រាវ Bing Bug Bounty ថ្មី ខែកក្កដា ឆ្នាំ2023

-ចំណាត់ថ្នាក់ភាពធ្ងន់ធ្ងរនៃសេវាកម្មអនឡាញក្នុងខែមេសា ឆ្នាំ2023

-កម្មវិធីផ្តល់រង្វាន់សម្រាប់ការកំណត់សញ្ញាណនៅក្នុងខែមិថុនា ឆ្នាំ2023

– និងកម្មវិធី Windows Insider Preview Bounty Program នៅខែកក្កដា ឆ្នាំ 2023

ជាចុងក្រោយ ក្រុមការងារ Microsoft Bug Bounty Team ប្តេជ្ញាកែលម្អកម្មវិធីដោយផ្អែកលើមតិកែលម្អ និងសហការជាមួយសហគមន៍ស្រាវជ្រាវសុវត្ថិភាពសកល៕

ប្រភព gbhackers ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here